loading...
loading...

Wednesday, May 17, 2017

​តើ​​ការ​ទទួល​ទាន​ទឹក​​​គ្រប់​គ្រាន់​ជួយ​ឱ្យ​សុខ​ភាព​​ល្អ​ប្រ​សើរ ?



បើយោង​តាម​វេជ្ជ​បណ្ឌិត K.M Sunsesara និង​វេជ្ជ​បណ្ឌិត Eileen Candy មក​ពី​មន្ទីរ​ពេទ្យ​ Breach Candy Hospital ក្រុងម៉ុម​បៃ​ឱ្យ​ដឹង​ថា ៧៥​ភាគ​រយ​នៃ​រាង​កាយ​និង​៨៥​ភាគ​រយ​នៃ​ខួរ​ក្បាល​របស់​មនុស្ស​គឺ​ជា​ទឹក ។ ទឹក​គឺ​ជា​សារ​ធាតុ​ចិញ្ចឹម​ដ៏​សំ​ខាន់​បំ​ផុត​ជួយ​ទ្រ​ទ្រង់​សុខ​ភាព​រាង​កាយ ។
ដូច្នេះ​ដើម្បី​ឱ្យ​រាង​កាយ​បំ​ពេញ​មុខ​ងារ​បាន​ល្អ​ប្រ​សើរ​ យើងចាំ​បាច់​ត្រូវ​ទទួល​ទាន​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​ ។ ទឹក​អាច​ជួយ​ឱ្យ​ប្រ​ព័ន្ធ​ផ្សេង​ៗ​ក្នុង​រាង​កាយ​បំ​ពេញ​មុខ​ងារ​បាន​ល្អ​ប្រ​សើរ​ និង​ជួយ​លាង​សម្អាត​សារ​ធាតុ​ពុល​ចេញ​ពី​រាង​កាយ​តាម​រយៈ​ការ​បញ្ចេញ​ចោល​ជា​ទឹក​នោម ។ បន្ថែម​ពី​លើ​នេះ​ វា​ជួយ​រក្សា​សី​តុណ្ហ​ភាព​ក្នុង​ខ្លួន​ សម្រួល​ដល់​ការ​ចរា​ចរឈាម​ ក៏​ដូចជា​ជួយ​ដល់​ចលនា​សន្លាក់​និង​ជំ​រុញ​ដល់​ការរំ​លាយ​អា​ហារ​ជា​ដើម ។

ហេតុ​អ្វី​ការ​ខ្វះ​ជាតិ​ទឹក​ផ្តល់​ផលប៉ះពាល់​ដល់​សុខ​ភាព ?​
វេជ្ជ​បណ្ឌិត​ Sunsesara បាន​និយាយ​ថា នៅ​ពេល​បុគ្គល​ណា​ម្នាក់​ខ្វះ​ជាតិ​ទឹក រាង​កាយ​របស់​គេ​ត្រូវ​ធ្វើ​ការ​ខ្លាំង​ជាង​មុន​ដើម្បី​ចែក​ចាយ​ទឹក​ឱ្យ​ដល់​ផ្នែក​ផ្សេង​ៗ​ដែល​កំពុង​ត្រូវ​ការ​ចាំ​បាច់​ ។ ផល​ប៉ះ​ពាល់​ផ្សេង​ៗ​ដោយ​សារ​ការ​ខ្វះ​ជាតិ​ទឹក​មាន​ដូចជា ឈឺ​សន្លាក់​ ឈឺ​ពោះ ឈឺ​ខ្នងនិង​វិល​មុខ​ជា​ដើម ។ មួយ​វិញ​ទៀត ខ្វះ​ជាតិ​ទឹក​ក៏​អាច​បំ​ផ្លាញ​ផ្នែក​ណា​មួយ​នៃ​រាង​កាយ​ក្នុង​នោះ​មាន​ មុខ​ងារ​សរសៃ​ប្រ​សាទ​​ផងដែរ​ ។ ដូច្នេះ​ ដើម្បី​ជៀស​វាង​ការ​ខ្វះ​ជាតិ​ទឹក​និង​ផល​ប៉ះ​ពាល់​នានា​ គេ​គួរ​ទទួល​ទាន​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​ ។

តើ​គួរ​ទទួល​ទាន​ទឹក​ក្នុង​កម្រិត​ណា​ដើម្បី​បង្គ្រប់​តម្រូវ​ការ​រាង​កាយ ?
លោកវេជ្ជ​បណ្ឌិត​ Eileen Candy បាន​​ឱ្យ​ដឹង​ថា ជា​មធ្យម​ បុគ្គល​មាន​សុខ​ភាព​ល្អ​​ត្រូវ​ការ​ទឹក​យ៉ាង​តិច​ណាស់​ពី​១លីត្រកន្លះ​ទៅ​៣​លីត្រ​ក្នុង​មួយ​ថ្ងៃ ។ បរិ​មាណ​នៃ​ការ​ប្រើ​ប្រាស់​នេះ​គឺ​មិន​ដូច​គ្នា​ទេ​ពោល​វា​អា​ស្រ័យ​លើ​កម្រិត​នៃ​ការ​ធ្វើ​សកម្ម​ភាព​រាង​កាយ​របស់​មនុស្ស​ម្នាក់​ៗ ។ លោក​ស្រី​វេជ្ជ​បណ្ឌិត​បាន​បន្ត​ថា គេ​អាច​ដឹង​ថា រាង​កាយ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ឬ​យ៉ាង​ណា​ដោយ​ការ​ពិនិត្យ​មើល​ពណ៌​ទឹក​នោម ។ ប្រ​សិន​ជា​ វា​មាន​ពណ៌​លឿង​ នោះ​រាង​កាយ​ខ្វះ​ជាតិ​ទឹក​ហើយ ។ ផ្ទុយ​មក​វិញ​ បើ​ពណ៌លឿង​ស្លេក​មាន​ន័យ​ថា​គ្រប់​​ហើយ ។

តើ​គេ​អាច​បង្កើន​ការ​ទទួល​ទាន​ទឹក​​តាម​វិធី​​ណា​​ណា​ខ្លះ​​ ?
អ្នក​អាច​បង្កើន​ការ​ទទួល​ទាន​ទឹក​ ៖
- ពេល​ភ្ញាក់​ពី​ដំ​ណេក​​​ព្រឹក​ព្រ​លឹម ឬ​ពេល​ចូល​ដេក
- មុន​ពេល​​ហាត់​ប្រាណ​ឬ​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​ទៅ​កាន់​ទី​កន្លែង​ណា​មួយ
- អំឡុង​អ្នក​កំពុង​ធ្វើ​ការ​ងារ​
- មុន​ពេល​​​​ទទួល​ទាន​អាហារ ….. ៕





No comments:

Post a Comment

Back To Top