loading...
loading...

Wednesday, July 5, 2017

អត្ថប្រយោជន៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​7​ចំណុច​ដែល​សិច​ផ្តល់​ដល់​សុខភាព


ការ​រួម​ភេទ​គឺជា​ផ្នែក​មួយ​ដែល​ធម្មជាតិ​ផ្តល់​ដល់​មនុស្ស​គ្រប់​គ្នា ។ វា​ជា​ប្រភព​នៃ​ភាព​ស្រណុក​ស្រួល​ដែល​បុថុជ្ជន​តែង​ស្វែងរក ។ ទោះជា​យ៉ាងនេះ​ក្តី ពួក​គេ​ទាំងនោះ​ហាក់​មិន​បានដឹង​ច្បាស់​ពី​អត្ថប្រយោជន៍​របស់​វាង​ឡើយ ។ ដូច្នេះ ចូរ​ស្វែង​យល់​ពី​អត្ថ ប្រយោជន៍​៧​ចំណុច​របស់​វា​ខាងក្រោម​នេះ ៖
១-​ជួយ​ឱ្យ​ក្មេង​ជាង​វ័យ 
ការ​រួម​ភេទ​ទៀងទាត់ អាច​ជួយ​ឱ្យ​លោក​អ្នក​មើលទៅ​ក្មេង​ជាង​អាយុ​ជាង​១០​ឆ្នាំ នេះ​បើ​យោង​តាម​ការ​រក​ឃើញ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​មន្ទីរពេទ្យ Royal Edinburgh​របស់​ចក្រភព​អង់គ្លេស ។ បុគ្គល​អាយុ​ចន្លោះ​ពី​៤០​និង​៥០​ឆ្នាំ​ដែល​មើលទៅ​ក្មេង​ជាង​អាយុ​ពិត​៥០​ភាគរយ​បាន​និយាយ​ថា ពួក​គេ​ចូល​ចិត្ត​រួម​ភេទ​ជា​ញឹកញាប់ ៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ហើយ​មាន​ពេល​ខ្លះ​ដែល​ថា​អត់​សោះ​នោះ ក៏​២​ដង​ដែរ ។ អ្នកដឹកនាំ​ការ​ស្រាវជ្រាវ វេជ្ជបណ្ឌិត David Weeks​បាន​និយាយ​ថា ការ​រួម​ភេទ​គឺ​ជួយ​ជំរុញ​ដល់​ការ​ចរាចរ​ឈាម ការ​បញ្ចេញ​នូវ​អ័រម៉ូន​លូតលាស់​និង​អង់​ដូ​ហ្វ៊ី​ន​បំបាត់​ការ​ឈឺ​ចុកចាប់​របស់​មនុស្ស និង​ព្រមទាំង​ជួយ​កាត់​បន្ថយ Stress​ផង​ដែរ ។
២-​កាត់​បន្ថយ​ហានិភ័យ​បញ្ហា​បេះដូង ៈ
យោង​តាម​ការ​សិក្សា​មួយ​របស់​អង់គ្លេស​ដែល​បាន​ប្រើ​ពេល​ប្រមាណ​ជា​២០​ឆ្នាំ​រក​ឃើញ​ថា បណ្តា​បុរស​ដែល​រួម​ភេទ​យ៉ាង​ហោច​ណាស់​ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍ អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ស្លាប់​ដោយ​ការ​គាំងបេះដូង​បាន​ពាក់កណ្តាល ប្រៀបធៀប​ទៅ​នឹង​បុរស​ដែល​រួម​ភេទ​តិច​ជាង​ម្តង​ក្នុង​មួយ​ខែ ។ ឯការ​សិក្សា​មួយ​ផ្សេង​ទៀត បាន​រក​ឃើញ​ថា ការ​រួម​ភេទ​ទៀងទាត់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ធ្វើ​ឱ្យ​ថយ​ចុះ​សម្ពាធ​ឈាម​ដ្យា​ស្តូ​លិ​ក​ដល់​បណ្តា​ដៃគូ​រួម​ភេទ​ដែល​កំពុង​រស់នៅ​ជាមួយ​គ្នា ។

៣-​បន្ថយ​ភាព​តានតឹង​ឬ Stress ៈ 
ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ​West of Scotland ប្រទេស​ស្កុ​តឡែ​ន​បាន​រក​ឃើញ​ថា បុគ្គល​ដែល​បាន​រួម​ភេទ​ក្នុងអំឡុងពេល​ពី​រស​ប្តា​ហ៍​មុន គឺ​អាច​គ្រប់គ្រង​កម្រិត​Stress​បាន​យ៉ាង​ល្អ​ប្រសើរ ។ នេះ​ពីព្រោះ Endorphins និង oxytocin​ជា​អ័រម៉ូន​ដែល​ធ្វើ​ឱ្យ​«​មាន​អារម្មណ៍ល្អ​»​បញ្ចេញ​ក្នុងអំឡុងពេល​រួម​ភេទ បាន​ជួយ​បិទ​ចោល​ឬ​ទប់ស្កាត់​ការ​ថប់​បារម្ភ​និង​ការ​ធ្លាក់​ទឹកចិត្ត។
៤-​ជួយ​ឱ្យ​អាយុ​វែង ៈ 
ផ្អែក​តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​Belfast’s Queen’s University បង្ហាញ​ថា បណ្តា​បុរស​ដែល​រួម​ភេទ​ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍ អាច​កាត់​បន្ថយ​ឱកាស​ស្លាប់​មុន​អាយុ​បាន​ពាក់កណ្តាល ធៀប​ទៅ​នឹង​អ្នក​ដែល​រួម​ភេទ​តិច​ជាង​ម្តង​ក្នុង​មួយ​ខែ ។ អត្ថប្រយោជន៍​នេះ​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ធ្វើ​ឱ្យ​កើនឡើង​នូវ​អ័រម៉ូន​ជំរុញ​ភាព​វ័យក្មេង​DHEA​ដែល​មានការ​កើនឡើង​ក្នុងអំឡុងពេល​រួម​ភេទ ។
៥- ជួយ​រក្សា​នូវ​សមត្ថភាព​ផ្លូវភេទ ៈ
ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​ហ្វាំ​ង​ឡង់​ទៅ​លើ​បុរស​វ័យ​ចន្លោះ​ពី​៥៥​ឆ្នាំ​ដល់​៧៥​ឆ្នាំ​បាន​រក​ឃើញ​ថា ការ​រួម​ភេទ​ទៀងទាត់​គឺ​ជួយ​ការពារ​មុខងារ​ផ្លូវភេទ​ចំពោះ​បុរស​វ័យ​ចំណាស់ ។ នេះ​មាន​ន័យ​ថា បុរស​វ័យ​ចំណាស់​ទាំងឡាយ​ណា​ដែល​រួម​ភេទ​តិច​ជាង​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍ ប្រឈម​នឹង​បញ្ហា​ងាប់​លិង្គ​ដល់​ទៅ​ទ្វេ​ដង ។ ចំណែក​បុរស​ដែល​សកម្ម​នឹង​ការ​រួម​ភេទ (៣-៤​ដង​ក្នុង​មួ​យស​ប្តា​ហ៍​)​វិញ​គឺ​អាច​បន្ថយ​ហានិភ័យ​បាន​ដល់​៤០០​ភាគរយ ។
ចំណែក​ការ​សិក្សា​មួយទៀត​បាន​រក​ឃើញ​ថា បណ្តា​ស្ត្រី​វ័យ​ចំណាស់​ដែល​រួម​ភេទ​រៀង​រាល់​ស​ប្តា​ហ៍​កម្រិត​អ័រម៉ូន estrogen​កើនឡើង​ដល់​ទៅ​ទ្វេ​ដង នេះ​មាន​ន័យ​ថា ពួក​គេ​ទំនងជា​មិន​ទទួល​រង​គ្រោះ​ពី​ការ​ស្វិត​ទ្វារមាស​ដែល​បាន​បណ្តាល​ឱ្យ​ការ​រួម​ភេទ​លែង​ស្រួល​នោះ​ឡើយ ។

៦-​ជួយ​បង្កើន​កម្លាំង​ប្រព័ន្ធ​ការពារ​រាង​កាយ ៈ 
ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Wilkes University រដ្ឋ​ផឹ​ន​ស៊ី​ល​វេ​នៀ សហរដ្ឋអាមេរិក​បាន​អះអាង​ថា បណ្តា​បុគ្គល​ដែល​រួម​ភេទ​ទៀងទាត់​(​ម្តង​ឬ​ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍​) immunoglobulin​ប្រឆាំង​រាង​កាយ​(IgA) បាន​កើនឡើង​ក្នុង​កម្រិត​ខ្ពស់​ពោល​គឺ​ប្រមាណ​ជា​៣០​ភាគរយ ។ IgA មាន​នាទី​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​ព្រមទាំងវីរុស​នៅ​បណ្តា​ចំណុច​ផ្លូវ​ចូល​ក្នុង​រាង​កាយ ។ ដូច្នេះ​វា​ជួយ​បញ្ឈប់​ជំងឺ​ផ្តាសាយ​ក៏​ដូច​ជា​ជំងឺ​គ្រុនក្តៅ ។ 
៧-​ជួយ​បន្ថយ​ការ​ឈឺចាប់​និង​ដុត​បំផ្លាញ​កាឡូរី ៈ
ការ​សិក្សា​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ University of Munster ប្រទេស​អា​ល្លឺ​ម៉​ង់​បង្ហាញ​ថា ជាង​ពាក់ កណ្តាល​នៃ​អ្នកជំងឺ​ប្រកាំង​បាន​ធូរស្រាល​ពី​ការ​ឈឺចាប់​ក្រោយ​ការ​រួម​ភេទ​រួច ។ នេះ​ពីព្រោះ ក្រោយ​ការ​រួម​ភេទ អ័រម៉ូន​ដែល​មាន​នាទី​បន្ធូរ​ការ​ឈឺចាប់  Endorphins និង oxytocin​ត្រូវ​បាន​បញ្ចេញ ។ ឯការ​សិក្សា​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Journal of Cardiology របស់​អា​មេ​រិ​កបាន​បង្ហាញ​ថា ការ​ហាត់ប្រាណ​អាច​ចាត់​ចូល​ជា​ការ​ហាត់ប្រាណ មួយ​បែប​ផង​ដែរ​ដោយ​បញ្ជាក់​ថា នៅ​ក្នុង​ការ​រួម​ភេទ​មួយ​លើក គេ​អាច​ដុត​បំផ្លាញ​កាឡូរី​បាន​២៥០ ៕

No comments:

Post a Comment

Back To Top