loading...
loading...

Wednesday, July 5, 2017

តើ​ការ​ឈាន​ដល់​ចំណុចកំពូល ពិតជា​ជួយ​ឱ្យ​ខួរក្បាល​ស្ត្រី​កាន់តែ​មាន​ភាព​ឆ្លាត​វៃ​មែន​ទេ ?


អ្នក​វិទ្យាសាស្ត្រ​រោគ​សរសៃប្រសាទ​បាន​អះអាង​ថា ស្ត្រី​ដែល​សម្រេច​បាន​នូវ​កាម​តម្រេក​(​ឈាន​ដល់​ចំណុចកំពូល​)​នឹង​ទទួល​បាន​ភាពល្អ​ប្រសើរ​ខ្លាំង​ផ្នែក​ខួរក្បាល​ជាង​ការ​ធ្វើ​លំ​ហាត់​ពិបាក​ៗ​ឬ​ដោះស្រាយ​លំ​ហាត់​បង្កើន​ប្រាជ្ញា Sodoku ។ សាស្ត្រាចារ្យ Barry Komisaruk​មក​ពី​សាកលវិទ្យាល័យ Rutgers University​នៅ​រដ្ឋ​ញូ​វ​ជើ​ស៊ី សហរដ្ឋអាមេរិក​បាន​ពន្យល់​ថា នៅ​ពេល​ស្ត្រី​មាន​អារម្មណ៍​រំភើប​ខ្លាំង​ដោយ​ភាព​ស្រណុក ឬ​ស្រួល​ក្នុង​អារម្មណ៍  សរីរាង្គ​ទាំងអស់​ក្នុង​ខួរក្បាល​បាន​បង្កើន​សកម្មភាព​កាន់តែ​ខ្លាំង​ពោល​គឺ​ផ្ទុយ​ពី ការ​ដោះស្រាយ​លំ​ហាត់​ដូច​ជា Crossword puzzle​ឬ Sudoku​ដែល​ជំរុញ​ឱ្យ​ខួរក្បាល​មាន​សកម្មភាព​លើ​ផ្នែក​ដែល​ពាក់ព័ន្ធ​ជាក់លាក់​មិន​ទូទៅ ។
គួរ​កត់​សម្គាល់ថា នេះ​ជា​លើក​ទី​១​ផង​ដែរ​ដែល​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​បាន​ពិនិត្យ​មើល​លើ​ការ​ជាប់​ពាក់ព័ន្ធ​រវាង​ការ​ឈាន​ដល់​ចំណុចកំពូល​របស់​ស្ត្រី​ទៅ​នឹង​សកម្មភាព​រិះគិត​របស់​ខួរក្បាល ។ លោក​សាស្ត្រាចារ្យ​Komisaruk​បាន​ថ្លែង​បន្ត​ថា​៖«​នៅ​ដំណាក់កាល​ឈាន​ដល់​ចំណុចកំពូល យើង​បាន​សង្កេត​ឃើញ​នូវ​កំណើន​លំហូរ​ឈាម​យ៉ាង​សម្បើម​ទៅ​កាន់​ខួរក្បាល ។ ដូច្នេះ តាម​ជំនឿ​របស់ខ្ញុំ​ការ​ឈាន​ដល់​ចំណុចកំពូល​មិន​ផ្តល់​ផល​អាក្រក់​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​បាន​នាំ​យក​អុក​ស៊ី​សែន​និង​បណ្តា​សារធាតុចិញ្ចឹម​ទាំងអស់​ទៅ​កាន់​ខួរក្បាល ។ ពិត​ណាស់ លំ​ហាត់ប្រាណ​ផ្លូវចិត្ត​ជួយ​បង្កើន​សកម្មភាព​ខួរក្បាល ប៉ុន្តែ​បាន​១​ជ្រុងប៉ុណ្ណោះ ។ ឯការ​ឈាន​ដល់​ចំណុចកំពូល​វិញ គឺ​អាច​ជួយ​ឱ្យ​ខួរក្បាល​គ្រប់​ផ្នែក​ទាំងអស់​មាន​សកម្មភាព »​។
លោក​Komisaruk វ័យ​៧២​ឆ្នាំ​បាន​ចាប់ផ្តើម​ការ​សិក្សា​បែប​នេះ​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៦០​មក​ម្ល៉េះ ប៉ុន្តែ​ឈាន​ចូល​ដល់​ទសវត្សរ៍​ឆ្នាំ​១៩៨០ ទើប​លោក​ចាប់ផ្តើម​ពិសោធ​ដោយ​ផ្ទាល់​លើ​ស្ត្រី ។ ទោះជា​ចំណាយពេល​យូរអង្វែង​យ៉ាងនេះ​ក្តី ប៉ុន្តែ​លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា នៅ​មាន​កត្តា​ច្រើន​យ៉ាង​ទៀត​ដែល​ត្រូវ​សិក្សា​បន្ត ។ លោក​បាន​បញ្ជាក់​ថា ៖«​យើង​មិន​បាន​ពិនិត្យ​ផ្នែក​ផ្សេង​ទៀត ក្រៅ​តែ​ពី​ការ​រំភើប​រីករាយ​នោះ​ទេ ។ វា​ពិតជា​សំខាន់​ដែល​ត្រូវ​ស្វែង​យល់​ពី​វិធី​ដែល​ខួរក្បាល​បង្កើត​នូវ​ភាព​ស្រណុក​ស្រួល ។ តើ​ផ្នែក​ណាមួយ​ដែល​ជា​អ្នក​បង្កើត​ភាព​ស្រណុក​នេះ0x017d7​» ៕

No comments:

Post a Comment

Back To Top