នៅក្នុងជីវិតនាពេលបច្ចុប្បន្ន ដោយតែមានរវល់ច្រើនជាមួយនឹងការងាររបស់អ្នក មិនមានពេលវេលាគ្រប់គ្រាន់ ដូច្នេះហើយ ទើបធ្វើឲ្យរាងកាយរបស់អ្នក មិនបានទទួលនូវអាហាររូបត្ថម្ភ ដើម្បីបំពេញមុខងារនៃសរីរាង្គឲ្យបានត្រឹមត្រូវ។ ប៉ុន្តែមិនមែនគ្រប់អាហារកញ្ចប់ទាំងអស់ វាមិនល្អសម្រាប់សុខភាពរបស់អ្នកនោះទេ។ ចំណែកឯ ឳសថបុរាណដែលអាចធ្វើបានភ្លាមៗមួយចំនួន វាពិតជាអាចធ្វើការយ៉ាងអស្ចារ្យសម្រាប់បញ្ហាសុខភាពជាច្រើន ដែលអ្នកអាចនឹងត្រូវបានដោះស្រាយ ដោយរួមមានបញ្ចូលទាំងសុខភាពស្បែកមិនល្អ និងគុណភាពសក់ ព្រមទាំងការលើសទម្ងន់ផងដែរ។
ការឡើងទម្ងន់ គឺជាបញ្ហាមួយដែលស្រ្តីភាគច្រើនកំពុងតែមានការព្រួយបារម្ភ មិនចង់ឲ្យកើតឡើងនៅលើពួកគេឡើយ។ ប៉ុន្តែមិនមែនបង្ហាញថា រាល់ការផ្លាស់ប្ដូរទាំងអស់នៅក្នុងរាងកាយយ៉ាងខ្លាំងនេះ ធ្វើឲ្យការប៉ះពាល់ទាំងស្រុងដល់ទំនុកចិត្តរបស់ស្ត្រីនោះទេ។
សំណាងល្អ យើងបានរកឃើញនូវដំណោះស្រាយល្អឥតខ្ចោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការលើសទម្ងន់ នៅក្នុងពេលដ៏ខ្លីបំផុត។ រូបមន្តនេះ យើងបានណែនាំនៅទីនេះ គឺមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការកាត់បន្ថយជាតិខ្លាញ់លើស នៅលើតំបន់សំខាន់ៗនៃរាងកាយរបស់អ្នកដូចជា ត្រង់ពោះ និងភ្លៅរបស់អ្នក។ នៅផ្នែកខាងក្នុង វានឹងធ្វើការទាំងថ្ងៃ ទាំងយប់ ហើយអ្នកនឹងទទួលបានលទ្ធផលយ៉ាងឆាប់រហ័ស។
គ្រឿងផ្សំអ្នកត្រូវការ៖
- - ទឹកខ្មេះប៉ោង ២ស្លាបព្រាបាយ
- - ទឹកក្រូចថ្លុង ២៥០មីលីលីត្រ
- - ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
ការរៀបចំ និងការប្រើប្រាស់៖
ដាក់គ្រឿងផ្សំទាំងអស់ ចូលទៅក្នុងកែវថ្មមួយ រួចលាយបញ្ចូលពួកវាឲ្យបានសព្វល្អបំផុត។ អ្នកគួរតែផឹកភេសជ្ជៈដុតបំផ្លាញជាតិខ្លាញ់នេះ ១កែវ មុនពេលបរិភោគអាហារពេលព្រឹកជារៀងរាល់ថ្ងៃជាប្រចាំ។
រូបមន្តនេះ បានបង្ហាញប្រសិទ្ធភាពយ៉ាងខ្លាំង ក្នុងការបង្រួមទំហំចង្កេះរបស់អ្នក ១ សម នៅពេលអ្នកបានប្រើប្រាស់តាំងពីលើកដំបូង។
លើសពីនេះទៅទៀត ភេសជ្ជៈនេះ បានធ្វើការដុតបំផ្លាញជាតិខ្លាញ់បន្ថែមទៀត ដែលបានរក្សាទុកនៅក្រោមពោះរបស់អ្នក។ រួមទាំង រារាំងឃាត់ជាតិទឹក បង្កើនមុខងាររបស់ខួរក្បាល និងធ្វើឲ្យប្រសើរឡើងនូវការស្ដាប់ ការមើល និងបង្កើនភាពអស្ចារ្យដល់សុខភាពទូទៅរបស់អ្នកថែមទៀតផង៕

No comments:
Post a Comment