សម្រស់ នៅលើផ្ទៃមុខគឺជារឿងសំខាន់ណាស់មិនថាសុភាពបុរស ឬសុភាពនារីឡើយ តែការថែរក្សារផ្ទៃមុខដោយបិទម៉ាស់ក៏អាស្រ័យទៅលើប្រភេទរបស់វាផងដែរ។
ការយកទឹកឃ្មុំ ឬទឹកដោះគោធ្វើជាម៉ាស់បិទនៅលើផ្ទៃមុខ អ្នកអាចប្រើប្រាស់ជារៀងរាល់ថ្ងៃបាន ប៉ុន្តែសម្រាប់ក្រូចឆ្មាវិញ គឺត្រូវប្រើក្នុងរយៈពេលពីរសប្តាហ៍ម្តង ព្រោះសារធាតុអាស៊ីតដែលនៅក្នុងពពួកផ្លែឈើនេះ អាចធ្វើឲ្យស្បែកមុខកាន់តែស្តើង ងាយទទួលរងនូវការខូចស្បែកបើប្រើច្រើនដង។ លើសពីនេះទៅទៀត ស្បែកក៏ត្រូវការពេលសម្រាកដែរ ព្រោះការលូតលាស់នៃកោសិកាស្បែកថ្មី មិនត្រូវឲ្យមានការរំខានច្រើនដងពេកទេ ផ្ទុយទៅវិញធ្វើឲ្យមានផងប៉ះពាល់ដល់ស្បែកកាន់តែខ្លាំង។
ការប្រើប្រាស់គឺអាស្រ័យទៅលើប្រភេទស្បែករបស់អ្នក៖
- ស្បែកមានជាតិខ្លាញ់៖ ត្រូវប្រើប្រាស់ជារៀងរាល់សប្តាហ៍ដើម្បីសម្អាតជាតិខ្លាញ់ដែលទុំនៅលើផ្ទៃមុខ។
- ស្បែកស្ងួត៖ ត្រូវប្រើប្រាស់ពីរសប្តាហ៍ម្តងឲ្យបានទៀតទាត់។
- ស្បែកស្ងួតផង ខ្លាញ់ផង៖ ត្រូវប្រើប្រាស់ក្នុងមួយសប្តាហ៍ម្តង ទើបជាការប្រសើរ៕


No comments:
Post a Comment