តើមានប្រហោងរន្ធញើសធំៗនៅលើផ្ទៃមុខមែនទេ? តើអ្នកអស់សង្ឈឹមក្នុងការលុបបំបាត់រន្ធញើសធំៗអស់ទាំងនោះមែនទេ? ឈប់បារម្ភទៅ អ្នកអាចសាកល្បងឱសថបែបធម្មជាតិដែលផ្សំឡើងដោយខ្លួនឯងវិញ ប្រាដកជាឃើញប្រសិទ្ធភាពយ៉ាងឆាប់រហ័ស។
ទឹកក្រូចឆ្មា និងម្នាស់
ក្រូចឆ្មាមួយចំហៀងច្របាច់យកទឹក លាយជាមួយនឹងទឹកម្នាក់កន្លះកូនពែង។ បន្ទាប់មកដាក់ត្រាំក្រណាត់ ឬកូនកន្សែងតូចមួយ រួចយកមកដាក់នៅលើផ្ទៃមុខរបស់អ្នកឱ្យបាន ៥ នាទី ទើបលាងសម្អាតជាមួយនឹងទឹកត្រជាក់ចេញ។
ទឹកក្រូចឆ្មា និងប៉េងប៉ោះ
ចម្រាញ់យកទឹកប៉េងប៉ោះមួយផ្លែ រួចបន្តក់ទឹកក្រូចឆ្មា ៣ ទៅ ៤ ដំណក់ចូល។ អនុវត្តនៅលើផ្ទៃមុខរបស់អ្នកដោយប្រើសំឡីកប្បាស រួចទុកចោលរយៈពេល ១៥ នាទី ទើបលាងសម្អាតជាមួយនឹងទឹកត្រជាក់ចេញ។
ទឹកក្រូចឆ្មា និងស៊ុតស
បន្តក់ទឹកក្រូចឆ្មាពីរបីដំណក់ចូលទៅក្នុងស៊ុតសពីរគ្រាប់ រួចអនុវត្តនៅលើមុខរបស់អ្នក និងទុកឱ្យស្ងួតរយៈពេល ២ ទៅ ៣ នាទី។ បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកត្រជាក់។
ក្នុងចំណោមវិធីទាំងបីខាងលើនេះ អ្នកអាចជ្រើសយកវិធីណាមួយក៏បានដែលអ្នកគិតថាងាយស្រួល ប៉ុន្តែអ្នកគួរតែធ្វើការអនុវត្តជាប្រចាំ រយៈពេលមួយសប្តាហ៍នឹងទទួលបានលទ្ធផល៕


No comments:
Post a Comment