loading...
loading...

Tuesday, June 20, 2017

គ្រឿង​ម្ជូរ​ចុច​អំបិល​ម្ទេស ​អាច​បង្ក​ហានិភ័យ​ខ្ពស់​ចំពោះ​សុខភាព

ក្រុងញូវយ៉ក:


 នៅ​អាស៊ី វាមិន​ចម្លែក​ទេ​ដែល​ទទួល​ទាន​ផ្លែឈើ​ជាមួយ​អំបិល។ ផ្លែ​ឈើ ដូចជា ស្វាយ ត្របែក ត្រសក់ស្រូវ​ផ្អែម ឪឡឹក និង​ល្ហុង ជាដើម​ត្រូវបាន​បរិភោគ​ជាមួយ​អំបិល។
គួរឲ្យ​ចាប់អារម្មណ៍ អំបិល​ត្រូវ​បាន​ប្រើ​ទាំង​ជាមួយ​ផ្លែឈើ​ខ្ចី​ជាពិសេស ស្វាយ និង​ត្របែក​តែម្ដង។

អំបិល​មិន​បាន​បន្ថែម​ជីវជាតិ​ពេល​ទទួល​ទាន​ជាមួយ​ផ្លែឈើ​ឡើយ។ ប៉ុន្ដែ​អំបិល​ជា​ដើមចម​បង្ក​ឲ្យកើត​ជំងឺ​លើស​ឈាម។ ការ​កាត់បន្ថយ​អំបិល​គឺជា​ផ្នែក​មួយ​នៃរបប​អាហារ​ប្រកបដោយ​សុខភាព។
ចូរ​ចងចាំ​ថា រសជាតិ​ប្រៃនៃ​អំបិល​អាចធ្វើ​ឲ្យញៀន ដោយ​ថ្ងៃនេះ​ចូលចិត្ដ​ប្រៃ​បន្ដិច​បន្ដួច ថ្ងៃស្អែក​ចូលចិត្ដ​កាន់​តែខ្លាំង​បន្ដិចម្ដង។ ប៉ុន្ដែ​ការទទួល​ទានប្រៃ​ពេក​អាច​ពាក់ព័ន្ធ​នឹងជំងឺ​បេះដូង ជំងឺ​សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ​ក្រលៀន​ថែម​ទៀត។

មនុស្ស​ភាគច្រើន​ទទួល​ទាន​អំបិល​ច្រើន​ជាង​រាងកាយ​ត្រូវការ។ ដូច្នេះ យកល្អ គួរតែ​តាមដាន​ពី​ចំនួន​អំបិល​ដែល​ខ្លួន​ប្រើ​ជាប្រចាំ។ ព្យាយាម​កាត់​បន្ថយ​ការប្រើ​អំបិល​អាច​ចំណាយ​ពេលយូរ និងចេះ​បត់បែន។ ផ្លែឈើ​ស្រស់​សម្បូរ​ទៅដោយ​រសជាតិ​គ្រប់គ្រាន់​ហើយ ដែល​អាច​ទទួល​ទាន​ភ្លាម។ ដូច្នេះ គួរតែ​ផ្លាស់ប្ដូរ​ទម្លាប់​មក​ញ៉ាំតែ​ផ្លែឈើ​ដោយ​គ្មាន​វត្ដ​មាន​អំបិល។

ការញ៉ាំ​គ្រឿងម្ជូរ​ចុច​អំបិល​ហាក់​ប្រាស​ចាក​ពីការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ដែលថា មនុស្ស​ពេញវ័យ​គួរញ៉ាំ​អំបិល​តិចជាង ៥ ក្រាម (ក្រោម ១ ស្លាបព្រា​កាហ្វេ) ក្នុង​មួយថ្ងៃ។ បរិមាណ​នេះអាច​ត្រូវបាន​កែសម្រួល​ឲ្យ​តិចជាង​នេះ​សម្រាប់​កុមារ​អាយុពី ២ ទៅ ១៥ ឆ្នាំ​អាស្រ័យ​លើ​តម្រូវការ​ថាមពល​ធៀប​នឹង​មនុស្ស​ធំ៕

No comments:

Post a Comment

Back To Top