loading...
loading...

Wednesday, June 28, 2017

ក្រែម​ធម្ម​ជាតិ! ​កច្ចាត់​ស្នាម​ជ្រួញ​លើមុខ ​ប្រើ​ពេល​តិច​ជាង ​២សប្ដាហ៍


ជា​ធម្មតា​ស្នាម​ជ្រួញ ​បាន​លេច​ឡើង​ជា​លទ្ធផល ​នៃ​ដំណើរ​ការ​ធម្មជាតិ​ក្លាយ​ទៅជា​ភាព​ចាស់ ​ដែល​មនុស្ស​គ្រប់​រូប​មិន​អាច​ជៀស​រួច។ ​វាកើត​ឡើង​នៅពេល​ ស្រ​ទាប់​កូឡាជែន ​និង​អេឡាស្ទីន ​ក្នុង​ជាលិកា​ភ្ជាប់​នៃ​ស្បែក ​បាន​ក្លាយ​ទៅជា​ស្ដើង ​និងត្រូវ​បាន​បំបែក។ ​ស្នាម​ជ្រួញ​បាន​លេច​ឡើង​នៅ​គ្រប់​ទីកន្លែង​ ប៉ុន្​តែ​យើង​អាច​មើល​ឃើញ​ភាគ​ច្រើន​នៅ​លើ ​មុុខ ​ត្រង់ក ​ខ្នងដៃ ​និង​កំភួន​ដៃខាង​លើ។

មាន​កត្តា​ខាង​ក្រៅ​មួយ​ចំនួន ​ដែល​អាច​បង្កើន​ល្បើន​ក្នុង​ការ​ឈាន​ទៅរក​វ័យ​ចំណាស់ ​និងនាំ​ឲ្យមាន​ស្នាម​ជ្រួញ​មុន​អាយុ។ ​កត្តា​ទាំង​នេះ​ រួម​មាន​ ការ​ប៉ះ​ជាមួយ​ពន្លឺ​ព្រះអាទិត្យ ​ឬបរិស្ថាន​អារក្រក់ ​ការ​ជក់បារី ​ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន  ​ការ​​ស្ត្រេស​ហួស​ប្រមាណ ​ការ​សម្រក​ទម្ងន់​លឿន​ពេក ​ការ​បាត់​បង់​វីតាមីន E​ និង​ហ្សែន​ការ​ជម្រុញ​ចិត្ត។

ក្រែម​ច្នៃ​ប្រឆាំង​នឹង​ភាព​ចាស់​នេះ ​មិន​ត្រឹមតែ​អាច​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រួញ​ប៉ុណ្ណោះទេ ​ប៉ុន្តែវា​ថែម​ទាំង​បាន​រារាំង ​ពីការ​បង្កើតថ្មី​នៃស្នាម​ជ្រួញ​បាន​ទៀត​ផង។​ រឿង​អស្ចារ្យ​មួយ​ផ្សេង​ទៀត​អំពី​វានោះ​គឺ ​វាត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើតែ​គ្រឿង​ផ្សំតែ ​៤មុខ​តែ​ប៉ុណ្ណោះ ​ហើយ​ងាយ​ស្រួល​រកបំផុត។

រឿង​សំខាន់​មួយគឺ ​វីតាមីន C ​ដែល​មាន​ក្នុង​ចំណោម​ឳសថ​នេះ ​មាន​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត ​អាច​ជួយ​ជម្រុញ​ការ​ផលិត ​នៃ​កូឡាជែន​ ជា​ប្រូតេអុីន​ដែល​ផ្ដល់​ដល់​​ការ​បត់បែន​ទៅនឹង​ស្បែក​របស់អ្នក។​ ដោយ​ការផ្ដល់​ឲ្យស្បែក​របស់​អ្នក ​មាន​កម្រិត​វីតាមីន C ​គ្រប់​គ្រាន់ ​ក្នុង​ការ​បង្កើន​ការផលិត​ស្រទាប់​កូឡាជែន​ ដូច្នេះ​ហើយ ​ទើបវា​អាច​ការពារ​ពីការ​ផលិត​កោសិកា​ស្បែក​ជួ្រញ ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។

គ្រឿង​ផ្សំទាំង ​៤មុខនេះ ​មិន​ត្រឹមតែ​ជួយ​សង្គ្រោះ​អ្នកពី​ការ​ប្រឆាំង​ភាព​ចាស់​នោះទេ ​ប៉ុន្តែ​វានឹង​ជួយ​រឹតបន្ដឹង​ស្បែក​មុខ​របស់​​អ្នក​ ឲ្យ​តឹង​ណែន​បាន​យ៉ាង​ល្អ​ផង​ដែរ។

នេះជាអ្វី អ្នកត្រូវការ៖

  • ជែលប្រទាលកន្ទុយក្រពើ ១/៤ ពែង
  • ម្សៅវីតាមីន C ១ស្លាបព្រាបាយ
  • ប្រេងវីតាមីន E ២ស្លាបព្រាបាយ
  • ប្រេងដូង ២ស្លាបព្រាបាយ

តើអ្នកត្រូវរៀបចំវាដូចម្ដេច៖
  • លាយគ្រឿងផ្សំទាំងអស់ចូលទៅក្នុងចានមួយ។
  • ចាក់ល្បាយនេះ ចូលទៅក្នុងកែវងងឹតមួយ។
  • រក្សាវាទុកនៅក្នុងទូរទឹកកក ដើម្បីរក្សាគុណភាពរបស់វា។
  • អនុវត្តនៅលើមុខរបស់អ្នក ២ដងក្នុងមួយសប្ដាហ៍៕
        
   

No comments:

Post a Comment

Back To Top