loading...
loading...

Wednesday, June 28, 2017

ជម្ងឺរលាក​បំពង់ក​រ៉ាំរ៉ៃ​សូម​អាចឈានទៅដល់​ការកើតជំងឺ​ដុះ​សាច់បំពង់ក


មាន​បញ្ហា​នៅ​ត្រង់​បំពង់ក​ជា​អាការ​ដែល​ពិបាក​ទ្រាំ​បំផុត ។ បើ​និយាយ​ពី​ដុះសាច់បំពង់ក​វិញ​គឺ​ស្តាប់​ទៅ​គួរ​ឱ្យ​ខ្លាច ព្រោះ​វិធី​ដែល​អាច​ដោះស្រាយ​បាន​មាន​តែ​វះកាត់ ។ ជំងឺ​នេះ​បណ្តាល​មក​ពី​កង្វះ​អនាម័យ​នាំ​ឱ្យ​មានការ​ឆ្លង​មេរោគ​អាច​បង្ក​ឱ្យ​រលាក​ដុំ​សាច់​នៅ​បំពង់ក ជា​ហេតុ​ឈាន​ទៅ​ជា​ជំងឺ​ដុះសាច់បំពង់ក ។
លោក​វេជ្ជបណ្ឌិត​អ៊ុ​ង នរិន្ទ អនុប្រធាន​ត្រចៀក ច្រមុះ​បំពង់ក E៣(​អគា​ទី​៣)​នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង និង​ជា​សមាជិកសមាគម ត្រចៀក​ច្រមុះ បំពង់ក ក្បាល​កម្ពុជា រៀបរាប់​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ជំងឺ​ដុះសាច់បំពង់ក គឺជា​ជំងឺ​រលាក​បំពង់ក​រុំ​ា​រ៉ៃ ដែល​បង្ក​ឡើង​ដោយ​ពពួក​វីរុស និង​បាក់តេរី ។
ជំងឺ​រលាក​បំពង់ក​ត្រូវ​គេ​បែងចែក​ជា​ពី​ប្រភេទ ៖ 

១-​រលាក​បំពង់ក​ស្រៀវ​ស្រាវ ដែល​អាច​កើត​មាន​ត្រឹម​ក្រោម​មួយ​ខែ ។ 
២-​រលាក​បំពង់ក​រុំ​ា​រ៉ៃ គឺ​មានការ​ឈឺចាប់​រហូត​លើស​ពី​មួយ​ខែ ឬ​លើស​ពី​៦​ដង​ក្នុង​មួយ​ឆ្នាំ ។
ជំងឺ​នេះ​បើ​មិន​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​ទេ អាច​បណ្តាល​ឱ្យ​កើត​មាន​បញ្ហា​ធ្ងន់​មួយ​ចំនួន​ដូច​ជា ៖ 
-​រលាក​ផ្នែក​ក្រអូម​ក​ខាងលើ ។
-​ធ្វើ​ឱ្យ​មាន​អាប់​ហ្សែ​នី​នឹង​ក ។
-​ធ្វើ​ឱ្យ​រលាក​សន្លាក់​ដៃជើង ។
-​កើត​មាន​បញ្ហា​រលាក​ត្រចៀក ។
-​ធ្វើ​ឱ្យ​រលាក​តម្រងនោម​ជាដើម ។

ចំពោះ​ការ​ព្យាបាល​ត្រូវ​បែងចែក​ជា​ពីរ បើសិនជា​រលាក​បំពង់ក​ស្រៀវស្រាញ ការ​ព្យាបាល​គឺ​តម្រូវ​ឱ្យ​ប្រើប្រាស់​ថ្នាំ​ផ្សះ និង​ថ្នាំ​បំបាត់​ការ​ឈឺចាប់ តែបើ​រលាក​បំពង់ក​រ៉ាំ​រ៉ៃ​វិញ ការ​ព្យាបាល​តម្រូវ​ឱ្យ​វះកាត់ ។ ក្នុង​មួយ​ជីវិត​របស់​មនុស្ស​យើង​ការ​វះកាត់​ជំងឺ​ដុះសាច់បំពង់ក​អាច​ធ្វើ​ឡើង​បាន​តែ​ម្តង​គត់ ហើយ​វា​មិន​អាច​កើតឡើង​ម្តងទៀត​ទេ ។ ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​អាច​មាន​អាការ​ឈឺ​ក​ខ្លាំង និង​អាច​ឈឺ​ដល់​ត្រចៀក ចង់​ក្អួតចង្អោរ និង​ក្តៅខ្លួន​ខ្លាំង​ជាដើម ។

លោក​វេជ្ជបណ្ឌិត​ដដែល​បញ្ជាក់​ប្រាប់​ពី​វិធី​បង្ការ​កុំឱ្យ​កើត​មាន​ជំងឺ​នេះ គឺ​លោក​អ្នក​ត្រូវ​តែ​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ ៖ 
-​លាងដៃ​ជាមួយ​សាប៊ូ​ឱ្យ​បាន​ញឹកញាប់ ។
-​ការពារ​កុំឱ្យ​មាន​មេរោគ​ឆ្លង​ចូល​ក្នុង​មាត់ ។
-​កុំ​ប៉ះពាល់​ជាមួយ​មាត់​អ្នកជំងឺ ។
-​ការពារ​កុំឱ្យ​មានការ​រលាក​អញ្ចាញធ្មេញ ។ 
-​សំអាត​ធ្មេញ​ឱ្យ​បាន​ទៀងទាត់ ។

-​ការពារ​ការ​កើត​មាន​ជំងឺ​ធ្មេញ ផ្សេង​ៗ ។ ដូចដែល​លោក​អ្នក​បាន​ជ្រាប​ខ្លះ​ហើយ​ថា ជំងឺ​ដុះ​សាច់​បំពង​ក​អាច​បង្ក​ឡើង​ពី​ពពួក​វីរុស និង​បាក់តេរី ដូច្នេះ​នៅ​ពេល​សមាជិកគ្រួសារ​ណាមួយ​មាន​រោគ​សញ្ញា​ទាំងនេះ​គប្បី​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ឱ្យ​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា ។ ចំណែកឯ​វិធីសាស្ត្រ​ការពារ​ជំងឺ​នេះ គឺ​ត្រូវ​រស់នៅ​ដោយ​មាន​អនាម័យ និង​ត្រូវ​ប្រកាន់ខ្ជាប់​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត​ជា​និច្ច ទើប​មាន​សុវត្ថិភាព ៕

No comments:

Post a Comment

Back To Top