ខណៈពេលដែលមានការស្រាវជ្រាវកាន់តែច្រើនបានសិក្សានៅលើប្រធានបទនេះ វាបង្ហាញកាន់តែច្បាស់ថា ការរួមភេទពិតជាមានសារសំខាន់ដើម្បីទទួលបានជីវិតមានសុខភាពល្អ។ ការរួមភេទថែមទាំងអាចជួយឱ្យអ្នកមានអាយុវែងថែមទៀតផង ។
យោងតាមលោកវេជ្ជបណ្ឌិត Irwin Goldstein នាយកវេជ្ជសាស្ត្រផ្លូវភេទនៅមន្ទីរពេទ្យ Alvarado ប្រសិនបើអ្នកបានអានការស្រាវជ្រាវចុងក្រោយបំផុត អ្នកមិនអាចសន្និដ្ឋានអ្វីផ្សេងទេ ប៉ុន្តែសកម្មភាពផ្លូវភេទពិតជាល្អចំពោះសុខភាពរបស់អ្នក ។
ការស្រាវជ្រាវនេះបានចង្អុលបង្ហាញពីអត្ថប្រយោជន៍ជាក់លាក់ និងគួរឱ្យភ្ញាក់ផ្អើលមួយចំនួនចំពោះសុខភាពដែលជាលទ្ធផលនៃការមានជីវិតផ្លូវភេទសកម្ម ។
ខាងក្រោមនេះគឺជាចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុត និងមានអត្ថប្រយោជន៍ចំពោះសុខភាពយើងទៅថ្ងៃខាងមុខ ។
១-ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ និងផ្តាសាយ យោងតាមការសិក្សាមួយធ្វើនៅសាកលវិទ្យាល័យ Wilkes អ្នកដែលមានការរួមភេទពីរដងក្នុងមួយមួយសប្តាហ៍មានអង្គបដិបក្ខមួយ A (IgA) ច្រើនជាងអ្នកដែលរួមភេទតិចជាងម្តងក្នុងមួយសប្តាហ៍ ។ តើវាមានន័យយ៉ាងម៉េច ? លោក Carl Charnetski អ្នកស្រាវជ្រាវម្នាក់ក្នុងការសិក្សានៅសាកលវិទ្យាល័យ Wilkes និយាយថា ៖ «IgA គឺជាអ្នកការពារមុនគេបង្អស់ប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ និងផ្តាសាយ» ។
២-ការរួមភេទជួយដុតបំផ្លាញកាឡូរី ការរួមភេទបង្កើនលំហូរឈាម និងធ្វើឲ្យបេះដូងរបស់អ្នកច្របាច់ឈាមបានកាន់តែច្រើន ។
ការរួមភេទគឺជាការធ្វើលំហាត់ប្រាណមួយប្រភេទ ហើយវាមានភាពសប្បាយរីករាយជាងការរត់ទៅទៀត ។ ការរួមភេទមិនអាចដុតបំផ្លាញកាឡូរីបានរាប់តោននោះទេ ។ ប៉ុន្តែយោងតាមអត្ថបទមួយក្នុងឆ្នាំ ២០១៣ នៅក្នុង New England Journal of Medicine បុរសដែលមានវ័យជាង ៣០ ឆ្នាំនឹងប្រើប្រាស់កាឡូរីអស់ ២១ គីឡូកាឡូរីក្នុងអំឡុងពេលរួមភេទ ។ ទោះជាយ៉ាងណាក្តី វានៅតែជាការធ្វើលំហាត់ប្រាណមួយដែលអាចបំផ្លាញកាឡូរីល្អជាងការអង្គុយនៅលើសាឡុងមើលទូរទស្សន៍ ។
៣-កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ការសិក្សាជាច្រើនបានបង្ហាញថា ជីវិតដែលសកម្មក្នុងការរួមភេទមានការទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងការមានអាយុវែង ។ ជាពិសេស ការរួមភេទអាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងដទៃទៀត ។
៤-តើបញ្ហានេះសំខាន់ដែរឬ ? ក្នុងចំណោមបញ្ហាផ្សេងទៀត អ៊័រម៉ូនដែលល្អចំពោះសុខភាពនឹងធ្វើឲ្យវដ្តរដូវមកទៀងទាត់ និងបន្ថយរោគសញ្ញាអវិជ្ជមានក្រោយអស់រដូវ ។
៥-ព្យាបាលការឈឺក្បាល និងកាត់បន្ថយការឈឺចាប់រាងកាយក្នុងអំឡុងពេលរួមភេទ អ៊័រម៉ូនអុកស៊ីតូស៊ីនត្រូវបានបញ្ចេញនៅក្នុងរាងកាយរបស់អ្នក ។ អ៊័រម៉ូននេះជួយកាត់បន្ថយការឈឺចាប់ ។ នៅក្នុងការសិក្សាដែលបានចេញផ្សាយនៅក្នុងព្រឹត្តិបត្រ Bulletin of Experimental Biology and Medicine អ្នកស្ម័គ្រចិត្តដែលបានស្រូបចំហាយអុកស៊ីតូស៊ីន ហើយបន្ទាប់មកត្រូវបានគេចាក់ម្រាមដៃ មានអារម្មណ៍ឈឺចាប់ត្រឹមតែពាក់កណ្តាលនៃអ្នកដែលមិនបានស្រូបចំហាយអុកស៊ីតូស៊ីន ៕







No comments:
Post a Comment