កាលពីពេលថ្មីៗនេះ លោក កៅ កែវណារិន ត្រូវរងការរិះគន់យ៉ាងខ្លាំងៗនៅលើ បណ្តាញសង្គម Facebook ក្រោយពេលដែលរូបលោកទៅធ្វើការប្រកួតកម្មវិធី Mister National Universe នៅក្នុងប្រទេសថៃ ដោយសារតែការស្លៀកពាក់ឈុតម្កុដអប្សរា ។ ក្នុងនោះដែរការស្តីបន្ទោសខ្លាំង របស់មហាជន គឺសំដៅទៅលើក្រសួងវប្បធម៌ តែម្តងដែលមិនបានយកចិត្តទុកដាក់ក្នុងការ ត្រួតពិនិត្យលើបេក្ខជនដែលត្រូវទៅប្រកួតលើឆាកអន្តរជាតិ។
ក្នុងនោះផងដែលថ្មីៗនេះអ្នកគ្រប់គ្រងកម្មវិធី MISTER NATIONAL UNIVERSE ក៏បានចេញលិខិតសុំអភ័យទោស និងបកស្រាយចំពោះបញ្ហាឈុតសម្លៀកបំពាក់នេះ ដោយលោក Stepen Row បានបកប្រែនៅលើគណនីហ្វេសប៊ុករបស់លោកថា ៖ គោរពជូនលោក Stephen, សូមអរគុណសម្រាប់ការផ្ញើសារ និង ជម្រាបពត៌មានដើម្បីអោយយើងខ្ញុំ បានដឹងពីកំហុសឆ្គង ទាក់ទងនឹង ឈុតសម្លៀកបំពាក់ជាតិ (National Costume) របស់ប្រទេសកម្ពុជា!
ក្នុងនាមយើងខ្ញុំជាអ្នករៀបចំកម្មវិធី យើងខ្ញុំបានជួយក្នុងការផ្តល់ ឈុតតំនាងជាតិ ជូនដល់បេក្ខភាពនៃប្រទេសមួយចំនួនដែលមិនមាន ឈុតជាតិផ្ទាល់ខ្លួន ឬមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីចាត់ចែងឈុតជាតិដោយខ្លួនឯងបានទាន់ពេលវេលា។ ហើយទាក់ទិននឹងបញ្ហានៃឈុតនេះ គឺជាកំហុសតែមួយគត់របស់យើងខ្ញុំ ហើយក៏សូមអភ័យទោសយ៉ាងក្រៃលែងដល់ប្រជាជនកម្ពុជាទាំងអស់សម្រាប់កំហុសឆ្គងនេះ។
យើងខ្ញុំមិនមានទិន្នន័យពិស្តារទាក់ទិននឹងឈុតប្រពៃណីរបស់ជាតិកម្ពុជាច្រើនទេពីមុនមក ហើយយើងខ្ញុំទទួលស្គាល់នូវរាល់អ្វីដែលលោកបានចង្អុលបង្ហាញពីកំហុសរបស់យើងខ្ញុំ។
យើងខ្ញុំនឹងអនុវត្តដោយការផ្លាស់ប្តូរម្កុដដែលលោកបាននិយាយនោះចេញ នៅរាត្រីបង្ហាញម៉ូត យប់ស្អែកនេះ។ យើងនឹងរីករាយសោមនស្សនឹងទទួលយក លើរាល់បណ្តាគ្រឿងតុបតែងបន្ថែមបើលោកមានសំនើរអ្វីមួយ ពីព្រោះយើងខ្ញុំបានខិតខំយ៉ាងខ្លាំងដើម្បីអោយបេក្ខភាពតំនាងប្រទេសនីមួយៗ អាចបង្ហាញភាពខ្លាំងរបស់ខ្លួនដោយសមត្ថភាពដែលល្អបំផុត។
ក្នុងនាមជាបេក្ខជនម្នាក់ ពិតជាមានបញ្ហាស្មុគស្មាញខ្លាំង ហើយយើងខ្ញុំទទួលស្គាល់ថា ប្រជាជនកម្ពុជាទាំងអស់ពិតជាបង្ហាញនូវការយកចិត្តទុកដាក់លើបេក្ខជនតំនាងជាតិខ្លួនខ្លាំង និង សបង្ហាញអោយបេក្ខជនដឹងថា ពួកគេគឺគាំទ្របេក្ខជនពេញទំហឹង។ សូមជួយផ្តល់ដំណឹងបន្ថែមប្រសិនបើមានសំនួរដែលយើងខ្ញុំអាចឆ្លើយជូនបាន។ ហើយជាថ្មីវិញម្តងទៀត យើងខ្ញុំនៅតែអរគុណ នូវរាល់អ្វីដែលលោកបានចង្អុលបង្ហាញ ហើយសូមអភ័យទោសប្រជាជនកម្ពុជាទាំងអស់ នូវរាល់ប្រការកំហុសឆ្គងដែលកើតមានដោយសារយើងខ្ញុំ។ ដោយក្តីគោរព Russ Downing (ហត្ថលេខា) អ្នករៀបចំ Mister National Universe Pageant Organizer ៕
loading...
Monday, June 12, 2017
Home
កម្សាន្ត
ពត៍មានទូទៅ
ក្រោយមានការរិះគុណយ៉ាងខ្លាំង អ្នកគ្រប់គ្រងកម្មវិធី MISTER NATIONAL UNIVERSE ចេញលិខិតសុំអភ័យទោសចំពោះប្រជាជនកម្ពុជាបញ្ហាឈុតសម្លៀកបំពាក់ជាតិដោយយកម្កុដអប្សរាមកគ្រងលើមនុស្សប្រុស
ក្រោយមានការរិះគុណយ៉ាងខ្លាំង អ្នកគ្រប់គ្រងកម្មវិធី MISTER NATIONAL UNIVERSE ចេញលិខិតសុំអភ័យទោសចំពោះប្រជាជនកម្ពុជាបញ្ហាឈុតសម្លៀកបំពាក់ជាតិដោយយកម្កុដអប្សរាមកគ្រងលើមនុស្សប្រុស
Subscribe to:
Post Comments (Atom)





No comments:
Post a Comment