ស្រ្តីគ្រប់រូបតែងតែមានបំណងប្រាថ្នា ចង់ឲ្យសក់របស់ពួកគេមានសភាពស្រស់ស្អាត ទន់រលោង ហើយនឹងរឹងមាំ។ គ្មាននរណាម្នាក់ចង់បានសក់ស្ងួត ហើយខូចនោះទេ។ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហានេះ ហើយចង់ផ្លាស់ប្ដូរឲ្យសក់របស់អ្នកប្រែស្រស់ស្អាត កុំបារម្មណ៍! សាកល្បងជាមួយរូបមន្តមួយនេះ អ្នកនឹងឃើញពីប្រសិទ្ធភាពរបស់វាដោយខ្លួនឯង។
គ្រឿងផ្សំ៖
- - ស៊ុត ១គ្រាប់
- - ទឹកដោះគោ ១/២ ពែង
- - ចាហ៊ួយ ១ ស្លាបព្រាបាយ (Gelatin)
- - ទឹកខ្មេះប៉ោម ២ ស្លាបព្រាកាហ្វេ
- - គ្រែមបន្ទន់សក់ ២ ស្លាបព្រាកាហ្វេ (ប្រភេទណាក៏បាន)
- - ប្រេងអូលីវ ២ ស្លាបព្រាកាហ្វេ
តើធ្វើដូចម្ដេចដើម្បីរៀបចំ៖
ដាក់ចាហ៊ួយនៅក្នុងទឹកដោះគោក្ដៅ ហើយលាយជាមួយគ្រែមបន្ទន់សក់ និងទឹកខ្មេះប៉ោមបញ្ចូលគ្នាបន្ថែមទៀត។ បន្ទាប់ល្បាយនេះចុះត្រជាក់ល្មម អ្នកត្រូវបន្ថែមប្រេងអូលីវ និងស៊ុត ហើយកូរលាយវាឲ្យសព្វម្ដងទៀត។
តើធ្វើដូចម្ដេចដើម្បីប្រើប្រាស់វា៖
- - អនុវត្តល្បាយនេះ នៅលើសក់សើម ហើយប្រើថង់ផ្លាស្ទិចគ្របសក់ក្បាលឲ្យជិតល្អ (ថង់សម្រាប់ការពារសក់កុំឲ្យសើមពេលងូតទឹក)។
- - រក្សាវាទុកឲ្យបាន ៣០ ទៅ ៤០នាទី។
- - បន្ទាប់មក លាងសម្អាតសក់របស់ជាមួយសាប៊ូជាធម្មតា។
- - ធ្វើម្ដងទៀត ឲ្យបាន ២ដងក្នុងមួយសប្ដាហ៍ សម្រាប់លទ្ធផលល្អបំផុត ប្រសិនបើអ្នកចង់។
កុំភ្លេចចែករំលែកជាមួយមិត្តភក្តិ ឬមនុស្សសំខាន់នៅក្នុងក្រុមគ្រួសាររបស់អ្នក ប្រសិនបើពួកគាត់មានបញ្ហាដូចនេះ ប្រៀបបានដូចជាអ្នកបានជួយនរណាម្នាក់ដែលកំពុងតែត្រូវការវាផងដែរ៕






No comments:
Post a Comment