loading...
loading...

Sunday, July 2, 2017

រដូវ​មិន​ទៀង​អាច​ជា​កត្តា​ប្រ​ឈម​មួយ​នាំ​ឱ្យ​កើត​​​មហារីក​ដៃ​ស្បូន



ការរក​ឃើញ​ថ្មី​មួយ​របស់​អ្នក​វិទ្យា​សាស្ត្រ​អា​មេរិក​បាន​បង្ហាញ​ថា បណ្តា​ស្ត្រី​ដែល​រដូវ​ដើរមិន​ទៀង​អាច​ប្រ​ឈម​នឹង​មហារីក​ដៃ​ស្បូន (Ovarian Cancer) ទ្វេ​ដង​ធៀប​ទៅ​នឹង​ស្ត្រី​ដែល​មាន​ដំណើរ​រដូវ​ទៀង​ទាត់ ។
​ការ​ពិនិត្យ​តាម​ដាន​លើ​ស្ត្រី​ចំ​នួន​១៤.០០០​នាក់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​បាន​បង្ហាញ​ថា ក្រុម​ស្ត្រី​ដែល​មក​រដូវ​មិន​ទៀង​ ប្រ​ឈម​នឹង​មហារីក​ដៃ​ស្បូន​២,៤​ដង​ធៀប​នឹង​ក្រុម​ស្ត្រី​ដែល​មក​ទៀង ។


Babara Cohn អ្នក​ដឹក​នាំ​ការ​សិក្សា​បាន​ថ្លែង​ថា ការរក​ឃើញ​នេះ​​ជា​សញ្ញា​បញ្ជាក់​ប្រាប់​ថា បណ្តា​ស្ត្រី​ដែល​មក​រដូវ​មិន​ទៀង​គឺ​អាច​ជា​ក្រុម​ដែល​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ជាង​គេ​ពី​ការ​ពិនិត្យ​ស្គែន​រក​មើល​ជំ​ងឺ​មហារីក​ដៃ​ស្បូន ។ លោក​ស្រី​បាន​បន្ត​ថា ៖«៩៩​ភាគ​រយ​នៃ​ស្ត្រី​ដែល​កើត​មាន​មហារីក​ដៃ​ស្បូន​គឺគ្មាន​កត្តា​ហានិភ័យ​នោះទេ »។​

ដោយឡែក ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំ​នួន​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​បញ្ចេញ​ពង​តិច​​​ប្រ​ឈម​នឹង​មហារីក​ដៃ​ស្បូន​តិច​តួច​បំ​ផុត​ ។ ជាក់​ស្តែង​ស្ត្រី​ដែល​លេប​ថ្នាំ​គ្រាប់​ពន្យា​កំណើត​
ប្រ​ឈម​នឹង​ហានិភ័យ​មហារីក​ដៃ​ស្បូន​ទាប​បំ​ផុត ៕







No comments:

Post a Comment

Back To Top