មានបញ្ហានៅត្រង់បំពង់កជាអាការដែលពិបាកទ្រាំបំផុត ។ បើនិយាយពីដុះសាច់បំពង់កវិញគឺស្តាប់ទៅគួរឱ្យខ្លាច ព្រោះវិធីដែលអាចដោះស្រាយបានមានតែវះកាត់ ។ ជំងឺនេះបណ្តាលមកពីកង្វះអនាម័យនាំឱ្យមានការឆ្លងមេរោគអាចបង្កឱ្យរលាកដុំសាច់នៅបំពង់ក ជាហេតុឈានទៅជាជំងឺដុះសាច់បំពង់ក ។
លោកវេជ្ជបណ្ឌិតអ៊ុង នរិន្ទ អនុប្រធានត្រចៀក ច្រមុះបំពង់ក E៣(អគាទី៣)នៃមន្ទីរពេទ្យព្រះអង្គឌួង និងជាសមាជិកសមាគម ត្រចៀកច្រមុះ បំពង់ក ក្បាលកម្ពុជា រៀបរាប់ប្រាប់កោះសន្តិភាពឱ្យដឹងថា ជំងឺដុះសាច់បំពង់ក គឺជាជំងឺរលាកបំពង់ករុំារ៉ៃ ដែលបង្កឡើងដោយពពួកវីរុស និងបាក់តេរី ។
ជំងឺរលាកបំពង់កត្រូវគេបែងចែកជាពីប្រភេទ ៖
១-រលាកបំពង់កស្រៀវស្រាវ ដែលអាចកើតមានត្រឹមក្រោមមួយខែ ។
២-រលាកបំពង់ករុំារ៉ៃ គឺមានការឈឺចាប់រហូតលើសពីមួយខែ ឬលើសពី៦ដងក្នុងមួយឆ្នាំ ។
២-រលាកបំពង់ករុំារ៉ៃ គឺមានការឈឺចាប់រហូតលើសពីមួយខែ ឬលើសពី៦ដងក្នុងមួយឆ្នាំ ។
ជំងឺនេះបើមិនព្យាបាលឱ្យបានត្រឹមត្រូវទេ អាចបណ្តាលឱ្យកើតមានបញ្ហាធ្ងន់មួយចំនួនដូចជា ៖
-រលាកផ្នែកក្រអូមកខាងលើ ។
-ធ្វើឱ្យមានអាប់ហ្សែនីនឹងក ។
-ធ្វើឱ្យរលាកសន្លាក់ដៃជើង ។
-កើតមានបញ្ហារលាកត្រចៀក ។
-ធ្វើឱ្យរលាកតម្រងនោមជាដើម ។
-រលាកផ្នែកក្រអូមកខាងលើ ។
-ធ្វើឱ្យមានអាប់ហ្សែនីនឹងក ។
-ធ្វើឱ្យរលាកសន្លាក់ដៃជើង ។
-កើតមានបញ្ហារលាកត្រចៀក ។
-ធ្វើឱ្យរលាកតម្រងនោមជាដើម ។
ចំពោះការព្យាបាលត្រូវបែងចែកជាពីរ បើសិនជារលាកបំពង់កស្រៀវស្រាញ ការព្យាបាលគឺតម្រូវឱ្យប្រើប្រាស់ថ្នាំផ្សះ និងថ្នាំបំបាត់ការឈឺចាប់ តែបើរលាកបំពង់ករ៉ាំរ៉ៃវិញ ការព្យាបាលតម្រូវឱ្យវះកាត់ ។ ក្នុងមួយជីវិតរបស់មនុស្សយើងការវះកាត់ជំងឺដុះសាច់បំពង់កអាចធ្វើឡើងបានតែម្តងគត់ ហើយវាមិនអាចកើតឡើងម្តងទៀតទេ ។ ចំពោះរោគសញ្ញានៃជំងឺនេះអាចមានអាការឈឺកខ្លាំង និងអាចឈឺដល់ត្រចៀក ចង់ក្អួតចង្អោរ និងក្តៅខ្លួនខ្លាំងជាដើម ។
លោកវេជ្ជបណ្ឌិតដដែលបញ្ជាក់ប្រាប់ពីវិធីបង្ការកុំឱ្យកើតមានជំងឺនេះ គឺលោកអ្នកត្រូវតែអនុវត្តតាមវិធីខាងក្រោមនេះ ៖
-លាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ។
-ការពារកុំឱ្យមានមេរោគឆ្លងចូលក្នុងមាត់ ។
-កុំប៉ះពាល់ជាមួយមាត់អ្នកជំងឺ ។
-ការពារកុំឱ្យមានការរលាកអញ្ចាញធ្មេញ ។
-សំអាតធ្មេញឱ្យបានទៀងទាត់ ។
-លាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ។
-ការពារកុំឱ្យមានមេរោគឆ្លងចូលក្នុងមាត់ ។
-កុំប៉ះពាល់ជាមួយមាត់អ្នកជំងឺ ។
-ការពារកុំឱ្យមានការរលាកអញ្ចាញធ្មេញ ។
-សំអាតធ្មេញឱ្យបានទៀងទាត់ ។
-ការពារការកើតមានជំងឺធ្មេញ ផ្សេងៗ ។ ដូចដែលលោកអ្នកបានជ្រាបខ្លះហើយថា ជំងឺដុះសាច់បំពងកអាចបង្កឡើងពីពពួកវីរុស និងបាក់តេរី ដូច្នេះនៅពេលសមាជិកគ្រួសារណាមួយមានរោគសញ្ញាទាំងនេះគប្បីប្រញាប់ទៅមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ។ ចំណែកឯវិធីសាស្ត្រការពារជំងឺនេះ គឺត្រូវរស់នៅដោយមានអនាម័យ និងត្រូវប្រកាន់ខ្ជាប់ហូបស្អាត ផឹកស្អាត រស់នៅស្អាតជានិច្ច ទើបមានសុវត្ថិភាព ៕






No comments:
Post a Comment