វាជាបញ្ហាមួយដែលធ្វើឱ្យស្ត្រីភាគច្រើនមានកំហឹង ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនបានដាក់កំហុសលើបុរសដែលដេកលក់ភ្លាមក្រោយពីរួមភេទរួចនោះទេ ។ យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របារាំងបានបង្ហាញថា បុរសដែលមិនអាចជួយអ្វីបានក្រៅពីការដេកលក់ភ្លាមបន្ទាប់ពីរួមភេទរួច ពីព្រោះ ខួរក្បាលរបស់ពួកគេបញ្ជាឱ្យធ្វើដូច្នេះ ។
នៅក្នុងការពិសោធ អ្នកវិទ្យាសាស្ត្របានរកឃើញថា ខួរក្បាលបុរសត្រូវបានរៀបចំឱ្យមានកម្មវិធី (Program)មួយដែលបញ្ជាឱ្យបិទបន្ទាប់ពីដល់កាមតម្រេក។ ផ្ទុយមកវិញ ស្ត្រីខុសពីបុរស ។ ពួកគេទំនងមិនអាចដេកលក់ទេបន្ទាប់ពីរួមភេទរួចដែលនេះក៏ជាមូលហេតុមួយនាំឱ្យពួកគេបានត្រឹមសម្លក់ពិដានដោយកំហឹង ។
នៅពេលត្រូវបានថតស្គែនអំឡុងនិងក្រោយការរួមភេទរួច លទ្ធផលបានបង្ហាញថា Cerebral Cortexទាំងមូលដែលជាផ្នែកគិតគូររបស់ខួរក្បាលបុរស ត្រូវបានបិទជិតបន្ទាប់ពីទីបំផុតនៃកាមតម្រេក ។ បន្ទាប់មក ផ្នែក២ផ្សេងទៀតនៃខួរក្បាលរបស់ពួកគេគឺ Cingulate Cortexនិង Amygdalaបានជំរុញឱ្យបិទចោលនូវចំណង់ផ្លូវភេទទាំងអស់ផងដែរ ។
លោក Serge Stoleru អ្នកដឹកនាំការពិសោធបានថ្លែងថា ៖«ការពិសោធនេះបានផ្តល់ឱ្យយើងនូវការណែនាំលើកដំបូងចំពោះអ្វីដែលបានកើតឡើងទៅលើខួរក្បាលបុរសបន្ទាប់ពីអស់កាមតម្រេក ។ សម្រាប់ស្ត្រីវិញ រឿងនេះ វាហាក់ដូចជាខុសប្លែកគ្នា »។
លោកបានបន្ថែមថា ស្ត្រីមិនមានដំណាក់កាលបំពេញជាថ្មីបន្ទាប់ពីរាងកាយចុះស្ងប់បែបនេះទេ ។ នេះក៏ជាចំណុចដែលធ្វើឱ្យបណ្តាស្ត្រីឆ្ងល់ថា ហេតុអ្វីបានជាដៃគូខ្លួនបាត់បង់អស់រាល់ចំណាប់អារម្មណ៍ផ្លូវភេទក្រោយពីបញ្ចេញទឹកកាមរួចក្នុង ខណៈដែលពួកគេចង់បន្តទៀតនោះ ៕

No comments:
Post a Comment