loading...
loading...

Wednesday, May 17, 2017

បុរសៗ​ដាក់​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​ខោអាចបណ្តាល​ប៉ះពាល់​ដល់​មេជី​វិត​បន្ត​ពូជ


ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ​University of Exeter ចក្រភព​អង់គ្លេស​បាន​អះអាង​ថា ទូរស័ព្ទ​ដៃ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ផ្តល់​កំណើត​របស់​បុរស ។ ពួក​គេ​បន្ត​ថា បណ្តា​បុរស​ដែល​ចូល​ចិត្ត​ដាក់​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ក្នុង​ហោប៉ៅ​ខោ​មានឱកាស​តិចតួច​ក្លាយជា​ឪពុក​របស់​ក្មេង​ដ្បិត​កាំរស្មី​អេ​ឡិចត្រូ​ម៉ាញេទិក​បាន​បន្ថយ​ភាព​រស់រាន​មានជីវិត​និង​ចលនា​ហែល​របស់​មេជី​វិត​បុរស​រហូត​ដល់​៨​ភាគរយ ។
លោកស្រី​វេជ្ជបណ្ឌិត​Fiona Mathews ដែល​ជា​អ្នកដឹកនាំ​ក្រុម​ស្រាវជ្រាវ​ថ្លែង​ក្រោយ​ពី​បញ្ចប់​ការ​ពិសោធ​លើ​បុរស​១៤៩២​នាក់​ថា វិទ្យុសកម្ម​ដែល​ភាយ​ចេញពី​ទូរស័ព្ទ​ដៃ​គឺជា​ហេតុផល​ចម្បង​ប៉ះពាល់​ដល់​មេជី​វិត​បុរស ប៉ុន្តែ​ថា កា​ស្រាវជ្រាវ​បន្ថែម​ទៀត​ចាំបាច់​ត្រូវធ្វើ​នៅ​ពេល​ក្រោយ​ដើម្បី​បង្កើត​ការ​សន្និដ្ឋាន​មួយ​ដ៏​រឹង​មាំ ។ លោកស្រី​បាន​បន្ត​ថា ៖«​ការ​ផ្តល់​ជូន​មាត្រដ្ឋាន​ដ៏​ធំ​សម្បើម​នៃ​ចំនួន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​នៅ​ជុំវិញ​ពិភពលោក​តួនាទី​ដ៏​មាន​សក្តានុពល​នេះ​ត្រូវការ​ជា​ចាំបាច់​នូវ​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់ ។ ការ​រក​ឃើញ​លើក​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​ប៉ះ​នឹង​វិទ្យុសកម្ម​អេ​ឡិច​ត្រូ​ម៉ាញេទិក​ហ្វ្រេ​កង់​វិទ្យុ​ពី​ទូរស័ព្ទ​ដែល​កំពុង​ស្ថិត​ក្នុង​ហោប៉ៅ​ខោ ប៉ះពាល់​ជា​អវិជ្ជមាន​ទៅ​លើ​គុណភាព​ទឹកកាម​បុរស ។ នេះ​គឺជា​បញ្ហា​សំខាន់​មួយ​ផង​ដែរ​សម្រាប់​បណ្តា​បុរស​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​អត់​កូន ។ ការ​ស្រាវ​បន្ថែម​ទៀត​ក្នុង​បញ្ហា​នេះ​ចាំបាច់​ត្រូវធ្វើ​ដើម្បី​រក​ឱ្យ​ឃើញ​ពី​ភាព​ស្មុគស្មាញ​ជូន​មនុស្ស​ជំនាន់​ក្រោយ »​។
ភាគច្រើន​បំផុត​នៃ​ពលរដ្ឋ​ពេញវ័យ​ក្នុង​សម័យ​បច្ចុប្បន្ន​មាន​ទូរស័ព្ទ​ដៃ​ប្រើប្រាស់ ហើយ​គូ​ស្វាមីភរិយា​ប្រមាណ​ជា​១៤​ភាគរយ​នៅ​តាម​បណ្តា​ប្រទេស​អ្នកមាន​ជួប​ប្រទះ​បញ្ហា​គ្មាន​កូន ។
គុណភាព​ទឹកកាម​អាច​ត្រូវ​បាន​ប៉ះពាល់​តាម​វិធី​៣​ផ្សេង​ៗ​គ្នា​ក្នុង​នោះ​មាន​ដូច​ជា ការ​បំផ្លាញ​សមត្ថភាព​រស់រាន​មានជីវិត  សមត្ថភាព​ហែល​ទៅ​រក​ពង​និង​កាត​បំផ្លាញ​ភាព​ខាប់​របស់​បណ្តា​កោសិកា​ផ្តល់​កំណើត​ក្នុង​ទឹកកាម ។ ទោះជា​យ៉ាងណា វេជ្ជបណ្ឌិត Allan Pacey​មក​សាកលវិទ្យាល័យ​University of Sheffield មិន​ទាន់​ទទួលយក​លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​ទាំងស្រុង​ឡើយ ។ លោក​ថា លទ្ធផល​នេះ​អាច​ខុស​ពី​ការ​ពិត ប្រសិនជា​ការ​ពិសោធ​មិន​បាន​ធ្វើ​លើ​មនុស្ស​ពិតប្រាកដ​ឬ​គ្រាន់តែ​យក​ទឹកកាម​ដាក់​ក្នុង​ចាន​ទៅ​ពិសោធ​ជាមួយ​ទូរស័ព្ទ ៕

No comments:

Post a Comment

Back To Top