ជាការពិតណាស់ ! មិនថាអ្នកកើតនៅពេលព្រឹក ថ្ងៃត្រង់ ឬកណ្តាលអាធ្រាត្រនោះទេ សុទ្ធតែសំខាន់ទាំងអស់ ព្រោះវាបានជះឥទ្ធិពលទៅលើចំណុចជីវថាមពល ជះឥទ្ធិពលដល់ចរិកលក្ខណៈរបស់អ្នក។ ក្នុងរយៈពេល ២៤ម៉ោងត្រូវបានគេបែងចែកជា ៦ ក្រុមដូចខាងក្រោម៖
១. អ្នកដែលកើតចន្លោះពាក់កណ្តាលអាធ្រាត្រ និងម៉ោង ៤ព្រឹក
ប្រសិនបើអ្នកកើតក្នុងកំឡុងពេលនេះ អ្នកជាមនុស្សពូកែអត់ធ្មត់ និងជាមនុស្សស្ងៀមស្ងាត់ តែទោះបីជាយ៉ាងណា អ្នកមានក្តីស្រមើស្រមៃរស់រវើកមួយដែលពិតជាពិបាកគ្រប់គ្រង។ អ្នកមានជីវិត ជាអ្នកតែងកំណាព្យ ហើយតែងតែដឹងថា ខ្លួនឯងយល់ខុស ព្រោះអ្នកមានទស្សនៈខុសពីអ្នកដទៃ។ ជួនកាល អ្នកអាចមានការភ្លេចភ្លាំង ប៉ុន្តែអ្នកជាមនុស្សល្អចូលចិត្តជួយអ្នកដទៃ។
២. អ្នកកើតចន្លោះម៉ោង ៤ភ្លឺ និងម៉ោង ៨ព្រឹក
អ្នកជាមនុស្សធ្វើអ្វីមិនប្រុងប្រយ័ត្ន ហើយតែងតែចេះអត់ទ្រាំ។ លើសពីនេះទៀត អ្នកជាមនុស្សតស៊ូ ហើយអ្វីៗធ្វើទៅបានយ៉ាងរលូន ព្រោះអ្នកជាគំរូតួនាទីរបស់មនុស្សគ្រប់គ្នា ហើយអ្នកចូលចិត្តបង្ហាញពីខ្លួនឯងដើម្បីឲ្យអ្នកដទៃបានឃើញ។
៣. អ្នកកើតនៅចន្លោះម៉ោង ៨ព្រឹក និងពាក់កណ្តាលថ្ងៃត្រង់
អ្នកជាមនុស្សពោរពេញទៅដោយសុទិដ្ឋិនិយម និងមានក្តីសង្ឃឹម ក៏ដូចជាជីវភាពរស់នៅ ហើយអ្នកចូលចិត្តការច្នៃប្រឌិតឥតឈប់ឈរ។ អ្វីដែលច្រើនជាងនេះ អ្នកផ្តល់ក្តីស្រឡាញ់ចំពោះភាពអាត្មានិយម ព្រោះអ្នកជាមនុស្សមានជំនឿ ចេះយល់ចិត្ត និងចំណងមិត្តភាព។
៤. អ្នកកើតនៅចន្លោះម៉ោង ១២ ថ្ងៃត្រង់ និង៤ល្ងាច
អ្នកជាមនុស្សសកម្មខ្លាំង និងជាមនុស្សស្វាហាប់ ហើយជាធម្មតា អ្នកពូកែខាងគណិតវិទ្យា រូបវិទ្យា និងទំនាក់ទំនងខាងថ្វីមាត់។ អ្នកជាមនុស្សប៉ិនប្រសប់ខាងច្នៃប្រឌិត។
៥. អ្នកកើតចន្លោះម៉ោង ៤ ល្ងាចនិង ៨យប់
អ្នកជាមនុស្សងាយនឹងតក់ស្លុត វិលវល់ និងច្របូកច្របល់។ ហើយអ្នកជាមនុស្សគិតបានលឿន តែអ្នកចូលចិត្តផ្លាស់ប្តូរឥរិយាបថ និងទស្សនៈ ព្រោះអ្នកជាមនុស្សធ្វើអ្វីប្រញាប់ប្រញាល់មិនប្រុងប្រយ័ត្ន ប៉ុន្តែអ្នកដឹងពីរាល់សកម្មភាពរបស់អ្នក។
៦. អ្នកកើតនៅចន្លោះម៉ោង ៨យប់ និងពាក់កណ្តាលអាធ្រាត្រ
អ្នកជាមនុស្សមានហេតុផល និងជាមនុស្សតស៊ូ។ ដូច្នេះអ្នកចង់គ្រប់គ្រងលើគ្រប់តំបន់ ហើយអ្នកមានឥទ្ធិពលខ្លាំងទៅលើមនុស្សនៅជុំវិញខ្លួន ដែលធ្វើឲ្យអ្នកមានសិទ្ធអំណាច ជាធម្មតាចំពោះគូស្នេហ៍របស់អ្នក ព្រោះអ្នកមានទំនុកចិត្តលើខ្លួនឯងខ្ពស់។ ពេលខ្លះ មនុស្សគិតថា អ្នកជាមនុស្សមានអំនួត ដោយសារចរិកលក្ខណៈទាំងនេះរបស់អ្នក៕

No comments:
Post a Comment