មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានស្បែកមុខស្រស់ផូរផង់ គ្មានស្នាមប្រហោង និងគ្មានមុនក្បាលខ្មៅមករំខាននោះឡើយ។ ឥលូវនេះ អ្នកអាចបង្កើតម៉ាសបិទមុខដោយខ្លួនឯងបាន ហើយមានប្រសិទ្ធភាពអាចកម្ចាត់មុនក្បាលខ្មៅបន្តិចម្តងៗ រហូតទាល់តែបាត់ទាំងស្រុង។
សមាសធាតុផ្សំដែលត្រូវការ៖
- - ថ្នាំដុសធ្មេញ (ផ្សំពីជីអង្កាម)
- - អំបិល
- - ទឹកកក ៣ ទៅ ៤ដុំ (ទឹកកករាងបួនជ្រុង)
ការរៀបចំធ្វើ៖
- - លាយអំបិលជាមួយនឹងថ្នាំដុសធ្មេញនៅក្នុងកូនចានមួយ រហូតដល់រលាយចូលគ្នាសព្វ។
- - អនុវត្តត្រង់តំបន់ដែលរងនូវបញ្ហាចំនួន ៥នាទី ដើម្បីឱ្យវាស្ងួត។
- - បន្ទាប់មកលាងជ្រម្រះដោយប្រើដុំទឹកកកម៉ាស្សាលើផ្ទៃមុខរបស់អ្នកថ្នមៗ រាងជារង្វង់។ ទឹកកកនឹងជួយបង្រួមរន្ធញើស ហើយការពារមិនឱ្យចេញមុនក្បាលខ្មៅម្តងទៀត។
- - ចុងក្រោយប្រើកន្សែងស្អាត មកជូតសម្អាតផ្ទៃមុខរបស់អ្នកចេញ។
សូមប្រុងប្រយ័ត្ន៖ នៅពេលដែលម៉ាស្សា ត្រូវប្រើទម្ងន់ដៃថ្នមៗ ដើម្បីជៀសវាងការរលាក។ ផ្ទៃមុខរបស់អ្នកអាចក្រហមបន្តិច បន្ទាន់ពីការព្យាបាល ប៉ុន្តែវានឹងត្រលប់មកធម្មតាវិញក្នុងពេលដ៏ខ្លី។ ប្រសិនបើមុខរបស់អ្នកស្ងួត សូមប្រើផលិតផលផ្តល់សំណើច បន្ទាប់ពីអនុវត្តរួច៕


No comments:
Post a Comment