ការ ផឹកទឹកក្រោយពេលភ្ញាក់ពីគេង មានន័យថាមិនទាន់បានញ៉ាំអ្វីទាំងអស់វាជាការលំបាកសម្រាប់មនុស្សមួយចំនួន ប៉ុន្តែវាមានប្រសិទ្ធិភាពខ្លាំងណាស់សម្រាប់រាងកាយរបស់យើង។ ដើម្បីទទួលបានសុខភាពល្អ គឺអ្នកគួរតែផឹកទឹកនៅពេលព្រឹក បន្ទាប់ពីភ្ញាក់ពីគេងភ្លាម ខណៈដែលក្រពះនៅទទេ។ ចាប់តាំងពីពេលដែលអ្នកផឹកទឹកនៅពេលព្រឹកអាចជួយសម្អាតក្រពះ ព្រមទាំងអាចកាត់បន្ថយហានិភ័យនៃជំងឺជាច្រើននៅក្នុងរាងកាយ។
- - សម្អាតក្រពះពោះវៀន និងជួយឱ្យប្រសើរឡើងនូវការផ្លាស់ប្តូរការស្រូបយកសារធាតុចិញ្ចឹម សមស្របទៅនឹងក្រពះរបស់អ្នក។
- - ជំនួយដល់ការរំលាយអាហារ
- - ធ្វើឱ្យស្បែករបស់អ្នកមានពណ៌សភ្លឺរលោងដូចជា អាចបណ្តេញជាតិពុលពីឈាម និងរាងកាយ។
- - ផឹកទឹកជួយបង្កើតកោសិកាឈាមថ្មី ក៏ដូចជាកោលិកាសាច់ដុំ និងសាច់ដុំផ្សេងទៀត។
- - ជួយឱ្យបញ្ចុះទម្ងន់យ៉ាងឆាប់រហ័ស
- - ជួយរំញោចដល់ប្រព័ន្ធរំលាយអាហារ និងការទល់លាមកយ៉ាងមានប្រសិទ្ធិភាព។
- - ការផឹកទឹកច្រើនអាចជួយបង្កើនបំបាត់ជាតិពុល សម្រួលដល់ផ្លូវដង្ហើម ប្រឆាំងការរលាក និងការបន្ថយការក្អក។
- - ផឹកទឹកដែលមានសីតុណ្ហភាពក្តៅឧណ្ឌៗក៏អាចធ្វើឱ្យរាងកាយគេងលក់ស្រួល ជាពិសេសចំពោះអ្នកមានជំងឺរាំរ៉ៃគួរតែងូតទឹកមុនពេលចូលគេង ឬត្រាំនៅក្នុងទឹកក្តៅ នឹងធ្វើឱ្យរាងកាយរបស់អ្នកមានផាសុខភាពល្អ។
ដូច្នេះដើម្បីធានាថាការបរិភោគទឹកឱ្យមានប្រសិទ្ធិភាពខ្ពស់ អ្នកគួរតែផឹកបន្ទាប់ពីក្រោកបានរយៈពេល ៣០ ទៅ ៦០ នាទី តែមិនត្រូវញ៉ាំអ្វីមុនឡើយ។ អ្នកអាចលាយទឹកក្តៅឧណ្ឌៗ ជាមួយនឹងក្រូចឆ្មាមួយចំណិច ដើម្បីឱ្យរាងកាយរបស់អ្នកអាចបន្សុតជាតិពុលបានល្អ។ បើតាមលោកគ្រូពេទ្យជំនាញបានផ្តល់អនុសាសន៍ថា អ្នកគ្រប់គ្នាគួរតែផឹកទឹកយ៉ាងហោចណាស់ ៤ កែវក្នុងមួយថ្ងៃ (ប្រហែលជា ១ លីត្រ) មិនគិតថាអ្នកស្រែកទឹក ឬអត់នោះទេ៕

No comments:
Post a Comment