ក្នុងជីវិតគូស្វាមីភរិយា មានពេលខ្លះមិនទាមទារអ្វីដែលស្មុគស្មាញខ្លាំងពេកទេ គ្រាន់តែរឿងធម្មតាៗអាចនាំមកនូវក្តីសុខ និងភាពសប្បាយរីករាយខ្លាំងបំផុត។
១. មើលថែខ្លួនឯង
លោកអ្នកគួរតែបង្កើតលក្ខខណ្ឌមើលថែខ្លួនឯង ឲ្យរាងកាយមានសុខភាពល្អ រឹងមាំ និងស្រស់ស្អាត។ វានឹងជួយឲ្យជីវិតផ្លូវភេទរបស់អ្នក កាន់តែមានក្តីសុខខ្លាំងឡើង។ ហើយខាងក្រោមនេះ ជាជំហ៊ានសាមញ្ញៗដែលអាចជួយអ្នកបាន៖
- ការធ្វើលំហាត់ប្រាណជួយពង្រឹងសុខភាព លំហូរឈាម។ ហើយក៏ជួយឲ្យអ្នកមានរាងស្អាត ជាពិសេសបុរសៗដែលមានរាងកាយរឹងមាំ កាន់តែក្លាយជាបុរសពិតច្រើនឡើង។
- អាហារជំនួយសុខភាពនឹងជួយរក្សាទម្ងន់រាងកាយ ហើយផ្តល់តម្រូវការថាមពលគ្រប់គ្រាន់សម្រាប់សកម្មភាពប្រចាំថ្ងៃ រួមបញ្ចូលទាំងរឿងស្នេហា។
- ក្រៅពីពង្រឹងសុខភាពឲ្យបានល្អ គួរធ្វើឲ្យខ្យល់ដកដង្ហើមកាន់តែក្រអូបច្រើនឡើង។
- គួរតែប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិត ប្រសិនបើជួបឧបសគ្គក្នុងជីវិតផ្លូវភេទ ដូចជាបញ្ហាអន់ចំណង់ផ្លូវភេទ អសមត្ថភាពផ្លូវភេទ ឆាប់នឹងបាញ់ទឹកកាម ឆ្លងមេរោគតាមរយៈការរួមភេទ។
- ទទួលទានថ្នាំតាមវេជ្ជបញ្ជា ការណែនាំពីវេជ្ជបណ្ឌិត។
២. ជាស្វាមីភរិយាត្រូវចេះផ្តល់ឲ្យ និងចេះចែករំលែកគ្នា
ការផ្តល់ឲ្យ ការចេះចែករំលែក ការចេះយល់ពីចិត្តគ្នាជាគន្លឹះនៃសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍៖
- និយាយជាមួយគ្នា បើទោះបីជាការចាប់ផ្តើមដំបូងធ្វើឲ្យអ្នកទាំងពីរគ្មានក្តីសុខ ប៉ុន្តែទោះបីជាយ៉ាងណាក៏មានផលវិជ្ជមានរបស់វាដែរ។
- យើងគួរស្គាល់ពីផលវិជ្ជមាន ផលល្អរបស់គូស្នេហ៍។ ប្រសិនបើកាយវិការស្វាមី(ភរិយា) ការស្ទាបអង្អែល និងថើបថ្នាក់ថ្នមធ្វើឲ្យអ្នកមានក្តីសុខ គួរនិយាយពាក្យថា "អរគុណ”។
- ត្រូវស្មោះត្រង់នឹងគ្នា ប្រសិនបើអ្នកមិនសប្បាយចិត្តនឹងអ្វីដែលគេនិយាយ គួរប្រាប់ដល់គេ។
- ប្រសិនបើអៀនមិនហ៊ាននិយាយ អ្នកអាចប្រើភាសាកាយវិការ។ វិធីនេះជាការបង្ហាញរបស់អ្នក ដោយមិនចាំបាច់និយាយ។
- កុំលាក់គ្នាពីបញ្ហាជំងឺឆ្លងតាមរយៈការរួមភេទ។
- កុំលាក់គ្នាពីឧបសគ្គក្នុងជីវិតផ្លូវភេទ ដូចជាបញ្ហាឆាប់បាញ់ទឹកកាម អសមត្ថភាពផ្លូវភេទ ឈឺចាប់នៅពេលរួមភេទ ទឹករំអិលថយចុះ…។
សាកស្រមៃថា អ្នកមានស្នេហា អាចផ្លាស់ប្តូរទេសភាព ចៀសវាងការធ្វើរឿងដដែលៗគួរឲ្យធុញទ្រាន់ គួរស្លៀកខោអាវក្នុងដែលស្រស់ស្អាត និងមានភាពទាក់ទាញ៕
No comments:
Post a Comment