loading...
loading...

Friday, June 2, 2017

ទទួលទាន​ដំឡូងបារាំង​រាល់ថ្ងៃ​ជួយ​កាត់បន្ថយ​ហ​និ​ភ័យ​មហារីក​ពោះវៀន

លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​អូស្ត្រាលី​បាន​បង្ហាញ​ថា ការ​ទទួលទាន​ដំឡូងបារាំង​ក៏​ដូច​ជា បណ្តា​អាហារ​សម្បូរ​ម្សៅ​ដទៃ​ទៀត​ជាមួយ​សាច់​ក្រហម អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​មហារីក​ពោះវៀនធំ​ដែល​បង្ក​ឡើង​ដោយ​សាច់​ប្រភេទ​នេះ ។ ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ Flinders University នៅ​ក្រុង Adelaide ប្រទេស​អូស្ត្រាលី​បាន​អះអាង​ថា សារធាតុ​ម្សៅ​ដែល​មាននៅ​ក្នុង​បណ្តា​បន្លែ​មើម គ្រាប់​ធញ្ញជាតិ​និង​ពពួក​សណ្តែក​ធ្វើ​នំ​/​បង្អែម គឺ​មាន​លទ្ធភាព​អាច​ពង្វាង​នូវ​ប្រសិទ្ធភាព​បំផ្លាញ​របស់​សាច់​ក្រហម​ទៅ​លើ​វត្ថុ​ធាតុ​ព​ន្ធុ​ក្នុង​បណ្តា​កោសិកា​មានឈ្មោះ​ថា មីក្រូ RNA ។
Karen Humphreys​សមាជិក​ក្រុម​ស្រាវជ្រាវ​បាន​ថ្លែង​ថា​៖ «​សាច់​ក្រហម​និង​សារធាតុ​ម្សៅ​ដែល​ជាប់​ស្អិត មាន​ប្រសិទ្ធភាព​ផ្ទុយ​គ្នា​ទៅ​លើ​មីក្រូ​RNAs​ដែល​ជា​អ្នក​ជំរុញ​ឱ្យ​កើត​មាន​មហារីក ។ ការ​រក​ឃើញ​លើក​នេះ​បាន​ជួយ​គាំទ្រ​ឱ្យ​មានការ​ប្រើប្រាស់​បន្ថែម​ទៀត​នូវ​ជាតិ​ម្សៅ​ស្អិត ក្នុង​ន័យ​កាត់​បន្ថយ​ហានិភ័យ​ដែល​ពាក់ព័ន្ធ​នឹង​របប​អាហារ​សម្បូរ​ដោយ​សាច់​ក្រហម » ។
ការ​ពិសោធ​លើ​អ្នក​ស្ម័គ្រចិត្ត​២៣​នាក់ ប្រើ​ពេល​៤​ស​ប្តា​ហ៍​រក​ឃើញ​ថា ការ​ទទួលទាន​របប​អាហារ​សម្បូរ​ដោយ​សាច់​ក្រហម បាន​ផ្លាស់​ប្តូរ​កម្រិត មីក្រូ RNAs នៅ​ក្នុង​ជាលិកា​ពោះវៀន​ត្រង់ ។ និយាយ​ឱ្យ​ចំ​ទៅ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​កំណើន​មួយ​ក្នុង​មីក្រូ RNAs ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មហារីក​ពោះវៀនធំ ។
មហា​រី​ពោះវៀនធំ​ចាប់ផ្តើម​អភិវឌ្ឍ​ខ្លួន​នៅ​ក្នុង​ទ្រនាប់​ខាងក្នុង​កោសិកា​ពោះវៀនធំ​និង​ពោះវៀន​ត្រង់ ។ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន ការ​ជក់បារី ការ​មិន​ហាត់ប្រាណ​និង​ការ​ទទួលទាន​សាច់​ក្រហម​ច្រើន​គឺ​សុទ្ធតែ​ជា​កត្តា​សំខាន់​បណ្តាល​ឱ្យ​កើត​មហារីក​ពោះវៀនធំ ។
សាស្ត្រាចារ្យ Humphreys​បាន​កត់​សម្គាល់ថា​៖ «​អាហារ​គំរូ​ដែល​ជា​ប្រភព​ម្ស៉ៅ​ស្អិត​ធម្មជាតិ​មាន​ដូច​ជា ផ្លែ​ចេក​ចាស់ (​មិន​ទាន់​ទុំ​)  ដំឡូងបារាំង​ចម្អិន គ្រាប់​ធញ្ញជាតិ​មិន​ទាន់​កែ​ច្នៃ បណ្តា​គ្រាប់សណ្តែក​ធ្វើ​បង្អែម​ឬ​នំ​...​។ ចំណែក​ផ្លែ​ពោត​ដែល​ជា​ជឿ​ថា​ជា​ប្រភព​ម្សៅ​ស្អិត​យ៉ាងច្រើន​ក្រាស់ក្រៃ​ផង​ដែរ​នោះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​កំពុង​សិក្សា​យ៉ាង​យកចិត្តទុកដាក់​»៕

No comments:

Post a Comment

Back To Top