loading...
loading...

Thursday, May 25, 2017

ដើម្បី​រក្សា​ចំណង​ស្នេហា​ឱ្យបាន​យូរ​អង្វែង អ្នកគួរតែអនុវត្ត​រឿង ៦​យ៉ាង​នេះ​មុន​ពេល​ចូល​គេង



ស្នេហា​ត្រូវ​ការ​សកម្មភាព និង​ពេលវេលា​ច្រើន យើង​ជាប់​រវល់​ខ្លាំង​នឹង​ការងារ ការ​រៀន​សូត្រ និង​ការ​ទទួល​ខុស​ត្រូវ​ផ្សេងៗ​ទៀត ដែល​ធ្វើ​ឱ្យ​យើង​ភ្លេច​ចំណាយ​ពេល​ទៅ​លើ​សុភមង្គល​ស្នេហា។ គូស្វាមីភរិយា​ជា​ច្រើន​បាន​ធ្វើ​ឱ្យ​ខ្លួន​ឯង​បរាជ័យ​លើ​រឿង​លើ​គ្រែ ​ដោយសារ​ភាព​ងងុយ​គេង និង​មិន​ចេះ​យល់​ពី​ចិត្ត​គ្នា។ ប៉ុន្តែ​មាន​រឿងរ៉ាវ​ជា​ច្រើន​អាច​ជួយ​បាន។
អនុវត្ត​រឿង​ទាំង ៦យ៉ាង​នេះ​ជារៀង​រាល់​យប់​មុន​ពេល​ចូល​គេង ដើម្បី​ស្ដារ​យក​ស្នេហា​បរាជ័យ​មក​វិញ៖
ឧបករណ៍​អេឡិចត្រូនិច
អ្នក​ជំនាញ​ផ្នែក​ចិត្ត​សាស្ត្រ ២​នាក់​មក​ពី​សកលវិទ្យាល័យ​ផ្សេង​គ្នា​នៅ​សហរដ្ឋអាមេរិច​បាន​រក​ឃើញ​ថា ទូរស័ព្ទ​ស្មាតហ្វូន និង​ឧបករណ៍​បច្ចេកវិទ្យា​ជា​ច្រើន​ផ្សេង​ទៀត​បាន​កាត់​ផ្តាច់​ភាព​ជិតស្និត​រវាង​គូ​ស្វាមី​ភរិយា ហើយ​ការ​ស្ទាបស្ទង់​បាន​បង្ហាញ​ថា ស្ត្រី​ជាង ៧៥%​មាន​អារម្មណ៍​ថា ទូរស័ព្ទ​ស្មាតហ្វូន​កំពុង​តែ​បំផ្លាញ​ស្នេហា​ដ៏​សំខាន់។ អ្វី​ដែល​សំខាន់​គឺ​គូស្វាមីភរិយា​មិន​ត្រូវ​ប្រើ​ឧបករណ៍​ទាំង​នេះ​ជា​រៀងរាល់​ថ្ងៃ​ឡើយ។ រាល់យប់​អ្នក​ត្រូវ​បិទ​ភ្លើង ​រួច​ចំណាយ​ពេល​ស្និតស្នាល​នឹង​គូ​ស្នេហ៍​របស់​អ្នក។
ការ​ស្ទាបអង្អែល​រាងកាយ
ចំណាយ​ពេល​ឱប​ថើប​ថ្នាក់ថ្នម​គូ​ស្នេហ៍​របស់​អ្នក។ ពេទ្យ​ចិត្ត​សាស្ត្រ​ជា​ច្រើន​បាន​ឯកភាព​ថា ​ការ​ស្ទាបអង្អែល​ខ្លួន​ប្រាណ​ជា​ចំណែក​មួយ​ដ៏​សំខាន់​នៃ​ស្នេហា​ជោគជ័យ ហើយ​បញ្ហា​ជម្លោះ​ច្រើន​តែ​ងាយ​នឹង​ដោះស្រាយ​បាន ពេល​គូស្វាមីភរិយា​ឱប​ថើប​ថ្នាក់ថ្នម​គ្នា។
និយាយគ្នា
នៅ​ក្នុង​ជីវិត​ដ៏​មមាញឹក​របស់​មនុស្ស ធ្វើ​ឱ្យ​គូស្វាមីភរិយា​គ្មាន​ឱកាស​បាន​និយាយ​គ្នា។ មុន​ពេល​ចូល​គេង​ជា​រៀងរាល់​យប់ ចំណាយ​ពេល​វេលា ២-៣នាទី ដើម្បី​និយាយ​គ្នា។ និយាយ​ពី​រឿងរ៉ាវ​ផ្សេងៗ និង​បង្កើត​ភាពស្និតស្នាល​នឹង​គូ​ស្នេហ៍​អ្នក​ក្នុង​ន័យវិជ្ជមាន។ នេះ​នឹង​អាច​ជួយ​ឱ្យ​អ្នក​មាន​ភាពស្និតស្នាល​នឹង​គ្នា និង​ក្រើន​រំលឹក​ដល់​អ្នក​ថា អ្នក​មិន​ត្រឹម​តែ​ស្រឡាញ់​គូស្នេហ៍​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​ក៏​ជា​មិត្ត​ដ៏​ល្អ​នឹង​គូស្នេហ៍​ផង​ដែរ។
ការថើប
ការ​ថើប​ជា​វិធី​រក្សា​ស្នេហា​ឱ្យ​នៅ​រស់រវើក។ នៅ​ពេល​សេចក្តី​ស្នេហា​សប្បាយ​តែ​នឹង​រឿង​ថ្មី ​អាថ៌កំបាំង ធ្វើ​ឱ្យ​យើង​តែងតែ​ភ្លេច​ចំណាយ​ពេល​ថើប​គ្នា។ ជា​រៀងរាល់​យប់​មុន​ពេល​គេង ​ចំណាយ​ពេល​ថើប​គ្នា និង​ផ្ដោត​លើ​អារម្មណ៍​របស់​អ្នក​ពេល​បាន​ថើប​គ្នា។ ហើយ​ក៏​គួរ​គិត​ថា ​អ្វី​ដែល​អ្នក​កំពុង​ព្យាយាម​បង្កើត​ភាព​ស្និតស្នាល​ជាមួយ​នឹង​ដៃគូ​គឺ​ការ «ថើប»។ យក​ចិត្ត​ទុកដាក់ និង​ផ្ដោត​អារម្មណ៍​លើ​គ្នា។
និយាយថា "បង​ស្រឡាញ់​អូន”
ក្នុង​ពេលវេលា​ដ៏​មមាញឹក​នេះ ឃ្លាថា "បងស្រឡាញ់អូន” ច្រើន​តែ​និយាយ​តាម​ទូរស័ព្ទ​ជា​ជាង​ការ​បង្ហាញ​អារម្មណ៍​ពិត​ចំពោះ​គ្នា។ មុន​ពេល​ចូល​គេង សម្លឹង​មើល​ភ្នែក​ដៃ​គូ​របស់​អ្នក ​រួច​និយាយ​ថា បង​ស្រឡាញ់​អូន ហើយ​ក្នុង​ពេល​អ្នក​និយាយ ត្រូវ​គិត​ដល់​អ្វី​ដែល​អ្នក​កំពុង​និយាយ។ គិត​ដល់​រាល់​ហេតុផល​ទាំងអស់ ដែល​ធ្វើ​ឱ្យ​អ្នក​ស្រឡាញ់​មនុស្ស​នេះ និង​គិត​ដល់​ការ​បង្ហាញ​ឱ្យ​កាន់​តែ​ច្បាស់​ឡើង​នៅ​ថ្ងៃ​ស្អែក។ ក្តី​ស្រឡាញ់​នៅ​ពេល​នេះ​នឹង​ធ្វើ​ឱ្យ​អារម្មណ៍​អ្នក​មាន​ក្តី​សុខ។
បំភ្លេច​បញ្ហា​ចោល
គូរស្វាមី និង​ភរិយា​របស់​ខ្ញុំ​តែងតែ​ជួប​នឹង​ស្ថានភាព​តានតឹង​ពេញ​មួយ​ថ្ងៃ ធ្វើ​ឱ្យ​យើង​សង្កៀតធ្មេញ និង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​មិន​ខ្វល់​ពី​បញ្ហា។ ដូច្នេះ​រៀងរាល់​យប់ យើង​និយាយ​គ្នា​ពី​រឿង​មួម៉ៅ ឬ​លំបាក​ពេញ​មួយ​ថ្ងៃ។ យើង​តែងតែ​ជួយ​ដោះស្រាយ​បញ្ហា​គ្នា។ នៅ​ពេល​យើង​បាន​និយាយ​វា​ចេញ​អស់ ដូចជា​យើង​បាន​យក​រឿង​អវិជ្ជមាន​ចេញ​អស់ រួច​បំភ្លេច​វា​ចោល។ នេះ​ធ្វើ​ឱ្យ​យើង​ទាំងពីរ​ចេះ​សហការ និង​ចេះ​ជួយ​គ្នា។ យើង​ទាំង ២​ក៏​បាន​គេង​លក់​ស្រួល តាំង​ពី​ពេល​ដែល​យើង​ធ្វើ​បែប​នេះ ហើយ​យើង​ភ្ញាក់​ឡើង​ដោយ​គ្មាន​ក្តី​បារម្ភ និង​កាន់​តែ​មាន​ទំនុក​ចិត្ត​ច្រើន​ឡើង។
កុំ​បណ្តោយ​ឱ្យ​ពេល​វេលា​ដ៏​ធុញទ្រាន់​របស់​អ្នក​បំផ្លាញ​ស្នេហា​អ្នក។ ចំណាយ​ពេលវេលា​ជា​រៀងរាល់​យប់ ដើម្បី​ផ្តល់​ភក្តីភាព​ចំពោះ​គ្នា។ ប្រើ​ពេលវេលា​ផ្តល់​ក្តី​ស្រឡាញ់​ដល់​មនុស្ស ដែល​អ្នក​នៅ​ក្បែរ។ ទី​បំផុត​រឿងរ៉ាវ​ទាំង​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​អ្នក​មាន​ភាពស្និតស្នាល​នឹង​គ្នា​ប៉ុណ្ណោះ​ទេ ហើយ​វា​ក៏​ជួយ​ពង្រឹង​ដល់​ស្នេហា​របស់​អ្នក មិន​ធ្វើ​ឱ្យ​ជីវិត​ជួប​ទុក្ខ​ព្រួយ និង​ការ​លំបាក៕

No comments:

Post a Comment

Back To Top