ប្រសិនបើអ្នកចង់ដឹងថាទំនាក់ទំនងស្នេហារបស់អ្នកនឹងស្ថិតស្ថិរជារៀងរហូតឬយ៉ាងណា ចូរសង្កេតមើលទម្លាប់ទាំង ១០ ខាងក្រោមនេះ។ មានត្រឹមតែ ២ ក្នុងចំណោម ១០ នេះក៏ល្អអស្ចារ្យដែរ។
១. ចូលគេងនៅម៉ោងដូចគ្នា គឺដូចយប់ចាប់ដៃរៀបការជាមួយគ្នាលើកដំបូង។
២. មានចំណាប់អារម្មណ៍ដូចគ្នា ចូលចិត្តធ្វើអ្វីក៏ដូចគ្នា។
៣. ដើរកាន់ដៃជាមួយគ្នា ពេលទៅណាមកណា មិនដែលខ្លាចអ្នកដទៃនិយាយកាតទៀន។
៤. ជឿជាក់គ្នាទៅវិញទៅមក និងចេះអធ្យាស្រ័យគ្នា។
៥. ផ្តោតតែលើអ្វីដែលដៃគូធ្វើបានល្អ ចំណែកកំហុស សុខចិត្តធ្វើមិនដឹងមិនឮដើម្បីសេចក្តីសុខ។
៦. ក្រោយចេញពីធ្វើការ ឱបគ្នាទៅវិញទៅមកឬ ទទួលរាក់ទាក់ដូចស្នេហ៍គ្រាដំបូង ពេលត្រឡប់មកដល់ផ្ទះជុំគ្នា។
៧. តែងតែនិយាយពាក្យថា "បងស្រឡាញ់អូន ឬ អូនស្រឡាញ់បង" ឬ "សូមសំណាងល្អ" នៅពេលព្រឹក។ ពាក្យទាំងនេះជារឿងសាមញ្ញបំផុតដើម្បីបង្កើនទំនាក់ទំនងកាន់តែស្និទ្ធស្នាល។
៨. តែងនិយាយរកគ្នាវិញនៅពេលយប់ ក្រោយពីមានការឈ្លោះពាក្យសម្តីគ្នានៅពេលព្រឹក។
៩. ទោះរវល់យ៉ាងណា ក៏នៅតែមានពេលតេសួរសុខទុក្ខប្រពន្ធ ឬ ប្តី ដែលបាននៅឃ្លាតគ្នាពីរបីថ្ងៃ។
១០. មានមោទនភាពចំពោះដៃគូរបស់ខ្លួន មិនដែលមានអារម្មណ៍ខ្មាស់គេដោយសារដៃគូនោះឡើយ៕

No comments:
Post a Comment