តើអ្នកចង់ដឹងថាយកទឹកកកមកត្រដុសលើមុខមានរឿងអ្វី កើតឡើងដែរឬទេ? អ្នកប្រហែលជានឹងអនុវត្តវា បន្ទាប់ពីអាន អត្ថបទនេះរួច។
១. ជួយឱ្យស្បែកមានពន្លឺ ដោយសារទឹកកកជួយឱ្យលំហូរឈាម នៅលើស្បែកមុខដើរស្រួល។
២. កាត់បន្ថយស្នាមជាំ ដោយសារទឹកកកអាចជួយកាត់បន្ថយការ រលាក និងក្រហមមុខបង្កឱ្យជាំ។ អ្នកគ្រាន់តែស្អំត្រដុសលើមុខ រហូតយល់ថាស្ពឹកសឹមឈប់។
៣. ព្យាបាលរង្វង់ភ្នែកខ្មៅ ៖ ប្រសិនបើលាយទឹកកកនិងទឹកកុលាប នៅពេលវាកកយកមកស្អំលើក្រោមរង្វង់ភ្នែកគឺជាការស្រេច។
៤. មិនចាំបាច់ទៅរក Toner ថ្លៃៗទេ ទឹកកកក៏មានប្រសិទ្ធភាព បង្រួមរន្ធញើសដែរ។
៥. ជំនួសឱ្យការការតុបតែងមុខ ៖ អ្នកគ្រាន់តែយកក្រណាត់រុំ ទឹកកក ត្រដុសមុខថ្នមៗនឹងមើលទៅស្អាតធម្មជាតិតែម្ដង។
៦. បង្ការជ្រួញ ប្រសិនបើអ្នកខ្លាចជ្រួញ បន្ទាប់មកទាញទឹកកកមក ត្រដុសមុខ។
ចំណាំ ៖ មិនត្រូវប្រើទឹកកកដាក់លើស្បែកមួយកន្លែងលើសពី ១៥ នាទីឡើយ ព្រោះវាអាចបណ្ដាលអោយខូវស្បែក៕

No comments:
Post a Comment