លោក កឹម សុខា
ប្រធានគណបក្សប្រឆាំងបានចំអកទៅគណបក្សកាន់អំណាចដែលប្រើថវិកាតិចតួចសម្រាប់ការអភិវឌ្ឍថ្នាក់មូលដ្ឋានក្នុងមួយឆ្នាំៗដោយអះអាងថាថវិកាតិចតួចបែបនេះមិនអាចប្រើសម្រាប់អភិវឌ្ឍបានទេ
ហើយលោកថាវាជាការកុហកនៅពេលគណបក្សកាន់អំណាចនិយាយអំពីការអភិវឌ្ឍ។
ថ្លែងទៅកាន់អ្នកគាំទ្រ និងសមាជិករាប់ពាន់នាក់នៅក្នុងស្រុកបវេល ខេត្តបាត់ដំបងកាលពីថ្ងៃម្សិលមិញនៅក្នុងថ្ងៃទី ៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថាគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចដែលបានប្រើថវិកាពី ២០ ០០០ ទៅ ៣០ ០០០ ដុល្លារអាមេរិកនៃថវិកាជាតិ ក្នុងមួយឆ្នាំសម្រាប់ការអភិវឌ្ឍថ្នាក់មូលដ្ឋានគឺតិចតួចណាស់ ហើយលោកថាចំនួននេះមិនអាចប្រើសម្រាប់ការអភិវឌ្ឍបានទេ ដូច្នេះការប្រកាសរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការអភិវឌ្ឍថ្នាក់មូលដ្ឋានគឺជាការកុហក។
ជាមួយនឹងការចំអកបែបនេះលោក កឹម សុខា បានអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិដើម្បីទទួលបានថវិកាចំនួន ៥០០ ០០០ ដុល្លារ អាមេរិកនៃថវិកាជាតិសម្រាប់ការអភិវឌ្ឍថ្នាក់មូលដ្ឋានឲ្យប្រសើរឡើងដោយលោកសន្យាថាលោកនឹងធ្វើតាមការសន្យានេះឲ្យជោគជ័យ នៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត និងដឹកនាំប្រទេស។
លោក សុខា បានបន្ថែមថាថវិកាជាតិទាំងមូលគឺប្រហែល ៥០០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំដែលរដ្ឋសភាបានអនុម័តសម្រាប់ការចំណាយរបស់រដ្ឋាភិបាលដូច្នេះការចំណាយ ៥០០ ០០០ ដុល្លារសម្រាប់ឃុំសង្កាត់នីមួយៗនៃឃុំ-សង្កាត់ ១៦៤៦ គឺចំណាយអស់តែប្រហែល ៨០០ លានដុល្លារអាមេរិក។
លោក កឹម សុខា បានថ្លែងបន្តថា៖ «ប្តូរលុយឃុំ-សង្កាត់សម្រាប់ការអភិវឌ្ឍក្នុងមួយឆ្នាំមានតែ ២០ ០០០‑៣០ ០០០ ដុល្លារ ទៅកន្លះលានដុល្លារ»។
លោក កឹម សុខា បានថ្លែងបន្តថា៖ «ប្រសិនបើគ្មានលុយកុំនិយាយអំពីការអភិវឌ្ឍ ការនិយាយដូចនេះគឺជាការកុហក។ ការអភិវឌ្ឍអាចទៅរួចលុះត្រាមានលុយ»។
លោក កឹម សុខា បានសង្កត់ធ្ងន់ថាថវិកាសម្រាប់អភិវឌ្ឍថ្នាក់មូលដ្ឋានត្រូវតែកាន់ដោយឃុំ-សង្កាត់ដើម្បីឲ្យឃុំសង្កាត់អាចអភិវឌ្ឍថ្នាក់មូលដ្ឋានរបស់ខ្លួនឯងដោយស្រួលដោយមិនចាំបាច់ត្រូវរង់ចាំសំណើថវិកាពីថ្នាក់ជាតិ។
លោក សុខា បានថ្លែងបន្តថា៖ «ខ្ញុំ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ សូមធានាជាមួយជនរួមជាតិថាអ្វីដែលជាកម្មវិធីនយោបាយរបស់គណបក្សសង្គ្រោះជាតិដែលបានលើកឡើងនេះ យើងអាចធ្វើបាន»។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានច្រានចោលការចោទប្រកាន់នេះដោយហៅការនិយាយរបស់លោក កឹម សុខា ថាជាការនិយាយគ្មានមូលដ្ឋាន និងបានលើកសំណួរទៅលោក កឹម សុខា ថាហេតុអ្វីលោកដឹងអំពីការចំណាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការអភិវឌ្ឍថ្នាក់មូលដ្ឋាន។ លោកថ្លែងថាគណបក្សប្រជាជនកម្ពុជាចំណាយថវិកាច្រើនណាស់សម្រាប់ការអភិវឌ្ឍថ្នាក់មូលដ្ឋាន។
លោក សុខ ឥសាន បានថ្លែងថា៖ «គណបក្សប្រជាជនកម្ពុជាបានប្រើ [ថវិកា] ទៅតាមបច្ចេកទេសហិរញ្ញវត្ថុជាតិ។ [យើង] មិនប្រើ គ្រាន់តែនិយាយគ្មានការគិតទៅតាមវិទ្យាសាស្ត្រ។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុរបស់យើងបានប្រើប្រាស់ទៅតាមគោលការណ៍»។
គួររំឭកផងដែរថាគណបក្សនយោបាយសរុបទាំងអស់ចំនួន ១២ គណបក្សដែលនឹងចូលរួមដណ្ដើមសន្លឹកឆ្នោតនាថ្ងៃបោះឆ្នោតនៅថ្ងៃទី ៤ ខែមិថុនានេះហើយយុទ្ធនាការឃោសនារកសំឡេងឆ្នោតបានចាប់ផ្ដើមតាំងពីថ្ងៃទី ២០ ខែឧសភានឹងបញ្ចប់ថ្ងៃទី ២ ខែមិថុនា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញផ្សាយម្សិលមិញបានឲ្យដឹងថារយៈពេល ៤ ថ្ងៃនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី ៤ ឆ្នាំ ២០១៧ សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយបានប្រព្រឹត្តទៅដោយរលូន សន្តិសុខ សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា៕

No comments:
Post a Comment