ក្រោយបញ្ចប់ពិធី គូស្វាមីភរិយាទាំងអស់តែងរំពៃនឹកគិតដល់រាត្រីក្រេបទឹកឃ្មុំ ។ ទោះជាយ៉ាងណា មកដល់បច្ចុប្បន្ន មានគូស្វាមីតិចណាស់ដែលមានអារម្មណ៍រំភើបញាប់ញ័រចំពោះដៃគូក្នុងរាត្រីផ្សំដំណេកលើកដំបូងខណៈអ្នកខ្លះបានឡើងគ្រែជាមួយគ្នាស្ទើររាប់ភ្លេចទៅហើយនោះ ។ យ៉ាងណាក៏ដោយ គេមិនអាចមើលរំលងនូវភាពសំខាន់របស់រាត្រីផ្សំដំណេកលើកដំបូងនោះទេ ដ្បិតវាជួយបង្កើនភាពស្និទ្ធស្នាល បង្កើតអារម្មណ៍រំភើបរីករាយនិងព្រមទាំងបង្កើតក្តីស្រឡាញ់ដែលមិនអាចភ្លេចបានរវាងគ្នានិងគ្នាផងដែរ ។ ដូច្នេះ គេគួរជៀសវាងកំហុសឆ្គងទាំងឡាយអំឡុងរាត្រីទី១នេះ ។ បុរសឬស្ត្រីគួរយកចិត្តទុកដាក់ចំពោះដៃគូខ្លួនឱ្យបានល្អបំផុតនិងចៀសវាងការប្រព្រឹត្តដូចខាងក្រោម ៖
១- ចាប់ផ្តើមសិចដោយមិនបានទទួល ការយល់ព្រមពីដៃគូ ៖
ថ្វីបើអ្នកបានក្លាយជាប្តីប្រពន្ធនឹងគ្នាដោយស្របច្បាប់និងអាចរួមភេទពេលណាក៏បាន ប៉ុន្តែ វាជារឿងសំខាន់ដែលអ្នកគួរសុំយោបល់ពីដៃ
គូ ។
២- គួរស្វែងយល់ថាតើដៃគូខ្លួនមានចំណង់ភេទនិងត្រៀមខ្លួនរួចរាល់ហើយឬនៅ ៖
សម្រាប់បុរសជាទូទៅគឺមិនចាំបាច់ចំណាយពេលយូរលើការរៀបចំខ្លួនឡើងគ្រែនោះទេ ប៉ុន្តែស្ត្រីក្នុងនាមជាភរិយាថ្មីថ្មោងទំនងជាត្រូវការពេលយូរបន្តិច ។ ស្ត្រីជាទូទៅតែងខ្មាសអៀនអំឡុងការឡើងគ្រែលើកដំបូង ។ ដូច្នេះ បុរសជាស្វាមីមិនត្រូវបង្ខំនាងឡើយ ។ បុរសខ្លះចូលចិត្តរួមភេទច្រើនដងក្នុងរាត្រីទី១ដែលប្រការនេះអាចនាំឱ្យស្ត្រីជាភរិយាក្នុងភាពព្រហ្មចារីយ៍ទទួលការឈឺចាប់ ហើយបាត់បង់ការរំភើប ភាពស្រណុកស្រួល ។
៣- មិនត្រូវធ្វើចរិតដូចជាតារាសិច ៖
សម្រាប់ស្ត្រីគឺចាំបាច់ណាស់ត្រូវរៀបចរិតឫកពាឱ្យស្រគត់ស្រគំបន្តិច ហើយចេះខ្មាសអៀន ក្នុងរាត្រីផ្សំដំណេកដំបូង ។ អ្វីទាំងអស់នេះបូករួមនឹងភាពទន់ភ្លន់គឺជាចំណាប់អារម្មណ៍ដ៏ល្អមួយចំពោះបុរសជាស្វាមី ។ អ្នកប្រហែលជាមិនដឹងអំពីបញ្ហានេះទេ ប៉ុន្តែ បុរសជាច្រើន ពេញចិត្តស្ត្រីណាដែលទន់ភ្លន់និងថ្លៃថ្នូរ ។ ស្ត្រីអាចប្រើឥរិយាបថរួមភេទតាមតារាសិចបាននៅពេលក្រោយៗ ។
៤- មិនត្រូវដេកលក់ចោលភិរិយាក្រោយរួមសិចរួច ៖
តាមធម្មតា បុរសទម្លាប់ដេកលក់ក្រោយរួមសិចរួច ប៉ុន្តែស្ត្រីបែរជាទទួលបានអារម្មណ៍អណ្តែតអណ្តូងនិងរំភើបរីករាយទៅវិញ ។ បុរសជាស្វាមីគួរប្រើពេលច្រើននិយាយសាសង បបោសអង្អែលថ្នាក់ថ្នមភរិយាថ្មីថ្មោង បើទោះជាមិនស្ថិតក្នុងពេលរួមភេទក៏ដោយ ។ ការធ្វើបែបនេះគឺដើម្បីលួងចិត្តភរិយាកុំឱ្យនាងគិតថា ខ្លួននាងមានតម្លៃត្រឹមជាតម្រូវការភេទ ៕





No comments:
Post a Comment