ការសិក្សាថ្មីមួយបានរកឃើញថា ការទទួលទានសណ្ដែកសៀងច្រើនអាចជួយកាត់បន្ថយហានិភ័យ និងទប់ទល់ការឆាប់ស្លាប់ពីជំងឺមហារីកសុដន់ចំពោះស្ដ្រី។

អ្នកជំងឺមហារីកសុដន់ដែលញ៉ាំអាហារសម្បូរសណ្ដែកសៀងកាត់បន្ថយការឆាប់ស្លាប់ ២១ ភាគរយ លើសពីស្ដ្រីដែលទទួលទានតិចជាង ៩ ឆ្នាំកន្លះ។
ក្រុមអ្នកស្រាវជ្រាវបានកត់សម្គាល់តាំងពីយូរយារមកថា ស្ដ្រីរស់នៅក្នុងទ្វីបអាស៊ីដែលទទួលទានសណ្ដែក សៀងដូចជាយ៉ូហ្គឺតសណ្ដែកសៀង ទឹកស៊ីអ៊ីវ ទឹកសណ្ដែក និងតៅហ៊ូជាដើម ច្រើនកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺ មហារីកជាងស្ដ្រីនៅបស្ចិមប្រទេស។
វេជ្ជបណ្ឌិត ហ្វាង ហ្វាង ហ្សាង ជាអ្នកជំនាញផ្នែកជំងឺមហារីក និងជីវជាតិអាហារនៅសាលាវិទ្យាសាស្ដ្រជីវជាតិ និងគោលនយោបាយ្រៃហ្វមេន នៅសាកលវិទ្យាល័យ Tufts University ក្នុងរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ដែលដឹកនាំការសិក្សា ថ្លែងថា៖ «លទ្ធផលយើងបង្ហាញថា ក្នុងស្ថានភាពជាក់លាក់ វាមានប្រយោជន៍ជាសក្ដានុពលចំពោះការទទួលទានអាហារសម្បូរសណ្ដែកសៀងច្រើនជាផ្នែកមួយនៃរបបអាហារសុខភាព និងរបៀបរបបនៃការរស់នៅ»។
យ៉ាងណាមិញ របាយការណ៍ពីការសិក្សាលើស្ដ្រីកើតជំងឺមហារីកសុដន់ ៦២៣៥ នាក់ នៅមិនទាន់ច្បាស់ថា តើមូលហេតុអ្វីដែលសណ្ដែកសៀងអាចមានប្រសិទ្ធភាពខ្ពស់បែបនេះទេ។ អាហារសណ្ដែកសៀងសម្បូរសារធាតុហ្វៃប៊ឺ។ ប៉ុន្ដែវាក៏សម្បូរសមាសធាតុជាច្រើនទៀត ដូចជា ហ្គេនីស្ទេន អាចជ្រៀតចូលកោសិកា និងពន្យឺតការលូតលាស់នៃដុំសាច់៕




No comments:
Post a Comment