loading...
loading...

Monday, June 12, 2017

សមត្ថកិច្ចបានឃាត់ខ្លួនសកម្មជនម្នាក់របស់ គណបក្សសង្រ្គោះជាតិ ដែលតាំងខ្លួនជាមេភូមិថ្មី ក្រោយដឹងថា CNRP ឈ្នះនៅឃុំរបស់គាត់

បុរសចំណាស់ម្នាក់ ជាសកម្មជនគណបក្សសង្រ្គោះជាតិ នៅភូមិអង្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ បន្ទាប់ពីរូបគាត់តាំងខ្លួនឯងជាមេភូមិថ្មី ហើយយកតួនាទីក្លែងក្លាយនេះ ទៅចុះហត្ថលេខាលើឯកសាររបស់ប្រជាពលរដ្ឋ បន្ទាប់ពីបានដឹងថា គណបក្សសង្រ្គោះជាតិ បានឈ្នះនៅក្នុងឃុំរបស់គាត់។
សមត្ថកិច្ចខេត្តបាត់ដំបង បានឱ្យដឹងថា បុរសចំណាស់ ដែលតាំងខ្លួនជាមេភូមិថ្មីដោយខុសច្បាប់នោះ មានឈ្មោះ ទុយ ចាន់ រស់នៅភូមិអង្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ហើយការចាប់ខ្លួននេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ លោក រួម នាង ជាមេភូមិអង្លង់ល្វា។


តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ លោក ទុយ ចាន់ បានតាំងខ្លួនឯងជាមេភូមិ ហើយចេញលិខិតបញ្ជាក់ រដ្ឋបាល ទៅឱ្យប្រជាពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់តាមលទ្ធភាព។ សមត្ថកិច្ចបានចាត់ទុកថា ករណីនេះគឺជាកំហុសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរមួយ។
បើតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គ.ជ.ប) ​បាន​ថ្លែងប្រាប់​សារព័ត៌មាន ​Fresh ​News ​ឱ្យដឹងថា ​ក្រោយពី​ការប្រកាស​លទ្ធផល​ផ្លូវការ ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ​អាណត្តិ​ទី៤ហើយនោះ ​រយៈពេល៤៥ថ្ងៃក្រោយ ​ក្រសួងមហាផ្ទៃ ​នឹង​ចាប់ផ្ដើម​ធ្វើការ​ផ្លាស់ប្ដូរ​មេឃុំ​-​ចៅសង្កាត់​អាណត្តិ​ថ្មី ​នៅ​ទូទាំង​ប្រទេស​។
ដោយឡែក នីតិវិធីជ្រើសរើសមេភូមិ នឹងធ្វើឡើងជាបន្តបន្ទាប់ក្រោយពេលរៀបចំ​ មេឃុំ/ចៅសង្កាត់ថ្មី៕


No comments:

Post a Comment

Back To Top