loading...
loading...

Monday, June 12, 2017

តើធ្លាប់ដឹងទេថាលិខិតឆ្លងដែននៅលើពិភពលោកមានប៉ុន្មានពណ៍? តើពណ៌ទាំងនោះមានន័យយ៉ាងណាខ្លះ?

នៅលើពិភពលោកលិខិតឆ្លងដែនមានតែ ៤ពណ៌ប៉ុណ្ណោះ ហើយប្រទេសនីមួយៗមានហេតុផលផ្ទាល់ខ្លួនសម្រាប់ការជ្រើសរើសយកពណ៌មួយណា
សម្រាប់គម្របមុខនៃលិខិតឆ្លងដែន។ ខាងក្រោមនេះជាពណ៌ទាំងបួនរបស់លិខិតឆ្លងដែលនិងអត្ថន័យមួយៗរបស់វា៖




 ១.ពណ៌ខៀវ
ពណ៌នេះតំណាងឲ្យ “ពិភពលោកថ្មី” បណ្ដាប្រទេសCaribbean ចំនួន១៥ដែលមានលិខិតឆ្លងដែនពណ៌ខៀវ។ លើសពីនេះទៅទៀតប្រទេស
ប្រសុីល អាហ្សង់ទីន ប៉ារ៉ាហ្គាយ ក៏ប្រើប្រាស់លិខិតឆ្លងដែនពណ៌ខៀវផងដែរ។




២. ពណ៌ក្រហម
លិខិតឆ្លងដែនដែលមានពណ៌ក្រហមជាញឹកញយត្រូវបានជ្រើសរើសប្រើប្រាស់ដោយបណ្ដាប្រទេសដែលមានប្រព័ន្ធកុម្មុយនីស។ ប្រជាជននៃប្រទេស
ស្លូវេនី ចិន រុស្សី ប៉ូឡូញ Serbia Georgia និងប្រទេសរូម៉ានីមានលិខិតឆ្លងដែនពណ៌ក្រហម រួមទាំងបណ្ដាប្រទេសជាសមាជិករបស់សហភាព
អឺរ៉ុប លើកលែងតែប្រទេសក្រូអាស៊ី។ ប្រទេសដែលមានចំណាប់អារម្មណ៍ចង់ចូលជាសមាជិករបស់សហភាពអឺរ៉ុបដូចជា ប្រទេសតួគី ម៉ាសេដ្វាន
និងអាល់បានី បានផ្លាស់ប្ដូរពណ៌នៃលិខិតឆ្លងដែនទៅជាពណ៌ក្រហមតាំងពី២-៣ឆ្នាំមុន។




៣.  ពណ៌ខ្មៅ



ជាពណ៌នៃលិខិតឆ្លងដែនដែលកម្រជាងគេ។ លិខិតឆ្លងដែនពណ៌នេះត្រូវបានគេឃើញក្នុងចំណោមបណ្ដាប្រជាពលរដ្ឋនៃប្រទេសអាហ្រ្វិកមួយចំនួន
ដូចជាប្រទេស បុតស្វាណា សំប៊ី ប៊ូរុនឌី ហ្គាបុង អង់ហ្គោឡា ឆាដ ម៉ាឡាវី និងប្រទេសផ្សេងទៀត។ ប្រជាពលរដ្ឋនៃប្រទេសនូវែលសេឡង់ ក៏មាន
គ្របលិខិតឆ្លងដែនពណ៌ខ្មៅផងដែរ ព្រោះពណ៌ខ្មៅគឺជាពណ៌តំណាងជាតិរបស់ប្រទេស។





.ពណ៌បៃតង
ប្រទេសម៉ូស្លីមភាគច្រើនមានលិខិតឆ្លងដែនពណ៌បៃតង។ ឧទាហរណ៍រួមបញ្ចូលប្រទេស ម៉ារ៉ុក អារ៉ាប់និងប្រទេសបាគីស្ថាន។ ពណ៌បៃតងចាត់ទុកជា
ពណ៌សំណព្វរបស់ព្យាការីមហាម៉ាត់ និងជានិមិត្តរូបនៃធម្មជាតិនិងជីវិត។



No comments:

Post a Comment

Back To Top