loading...
loading...

Friday, June 2, 2017

ការ​សម្ងាត់​ដើម្បី​រក្សា​ភាព​វ័យក្មេង​ឱ្យ​បាន​យូរអង្វែង

បើ​ទោះ​ណា ភាព​ចាស់​ទៅ​តាម​អាយុ (​ជា​អ្វីមួយ​មនុស្ស​គ្រប់​រូប​មិន​អាច​បញ្ឈប់​បាន​) គឺជា​កា​រវិ​វ​ឌ្ឍ​មួយ​របស់​ធម្មជាតិ ប៉ុន្តែ​មាន​ទម្លាប់​រស់នៅ​មួយ​ចំនួន​ដែល​គេ​អាចយ​កមក​ប្រើប្រាស់​ដើម្បី​ពន្យារ​កា​រវិ​ឌ្ឍ​ផ្លាស់​ប្តូរ​មួយ​នេះ ។

គំនិត​មួយ​ក្នុង​ចំណោម​គំនិត​ដ៏​ងាយ​បំផុត​នោះ គឺ​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន ។ វា​ជា​វិធីសាស្ត្រ​យ៉ាង​ងាយស្រួល និង​ចាយ​លុយ​អស់​តិច​បំផុត​ក្នុង​ការ​រក្សា​រាង​មិន​ឱ្យ​ធាត់​ហើយ​នៅ​ក្មេង​បាន​យូរ ។  ប្រសិនជា​គេ​អាច​ប្រើប្រាស់​ទឹក​ក្នុង​បរិមាណ​គ្រប់គ្រាន់​ពេញ​មួយ​ថ្ងៃ​នោះ​ស្បែក​នឹង​ស្រស់ថ្លា​តឹង​ណែន ។ មួយវិញទៀត វា​ក៏​នឹង​ជួយ​រក្សា​មិន​ឱ្យ​រាង​កាយ​ខ្វះ​ជាតិ​ទឹក ទប់ស្កាត់​បាន​ភាព​ជ្រីវជ្រួញ ។ 

ការ​ទទួលទាន​អាហារ​ប្រកបដោយ​អនាម័យ ដែល​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព ឬ​ទទួលទាន​របប​អាហារ​ដែល​មាន​តុល្យភាព គឺ​មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​រក្សា​បាន​នូវ​យុវវ័យ​ភាព​នោះ​ទេ ។ ផង​ដែរ គេ​ចាំបាច់​ត្រូវធ្វើ​ឱ្យ​រាង​កាយ​មាន​សកម្មភាព​ជា​ប្រចាំ​តាម​រយៈ​ការ​ហាត់ប្រាណ​មាន​ដូច​ជា ដើរ រត់ រាំ​តាម​ចង្វាក់ភ្លេង​ឬ​លេង​កីឡា​ផ្សេង​ៗ ។ 

ការ​ជក់បារី​គឺជា​ទម្លាប់​មួយ​ក្នុង​ចំណោម​ទម្លាប់​អាក្រក់​ជា​ច្រើន​ដែល​បង្កើន​ល្បឿន​ភាព​ចាស់​ទៅ​តាម​អាយុ​របស់​រាង​កាយ ។ ដូច្នេះ ប្រសិនជា​គេ​ចង់​រក្សា​ភាព​វ័យក្មេង និង​រស់នៅ​ឱ្យ​បាន​យូរអង្វែង​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​បារី ។ 

ជា​ធម្មតា ផ្ទៃមុខ​និង​បរិវេណ​ក​គឺជា​ផ្នែក​នៅ​លើ​រាង​កាយ​ដែល​ឆាប់​ចាស់​ជាងគេ​បំផុត ។ គេ​គួរ​ថែរក្សា​យ៉ាង​ពិសេស​បរិវេណ​ទាំង​ពីរ​នេះ ។ ការ​លុប​លាងមុខ​២​ដង​ក្នុង​មួយ​ថ្ងៃ គឺជា​ជម្រើស​ដែល​គួរ​អនុវត្ត ។ 

ចំណែក​ខួរក្បាល​ក៏​ជា​ផ្នែក​ដែល​ងាយ​ចាស់​ទៅ​តាម​វ័យ​ផង​ដែរ ។ ដើម្បី​រក្សា​ឱ្យ​មាន​ភាព​វៃឆ្លាត គេ​ចាំបាច់​ត្រូវ​រក្សា​ខួរក្បាល​ឱ្យ​មាន​សកម្មភាព​ជា​ប្រចាំ​តាម​រយៈ​ការ​អាន​សៀវភៅ​ជាដើម ។ បន្ថែម​ពីលើ​នេះ ការ​រៀន​ភាសាបរទេស​ណាមួយ​ក៏​អាច​ជួយ​ឱ្យ​ខួរក្បាល​រហ័សរហួន​ដូច​វ័យក្មេង​ផង​ដែរ ៕


No comments:

Post a Comment

Back To Top