loading...
loading...

Friday, June 2, 2017

អាហារ​មួយ​ចំនួនដែលជួយ​ឱ្យអ្នក​គេង​លក់​ស្រួល​ពេញ ១យប់

អាហារ​មួយ​ចំនួន​មាន​អំណាយ​ផល​ដល់​ការ​ទទួល​ទាន់​ដំណេក​របស់​អ្នក ជួយ​ឱ្យអ្នក​គេង​លង់​លក់​បាន​ស្កប់​ស្កល់។ របប​អាហារ​ទាំង​អស់​នោះ​ មិន​ត្រឹង​តែ​ធ្វើ​ឱ្យ​អ្នក​គេង​លក់​ស្រួល​ប៉ុណ្ណោះ​​ទេ វា​ថែម​ទាំង​​អាច​​ជួយ​​ថែ​បំប៉ន​​សុខ​​ភាព​​រាង​​កាយ​​របស់​​អ្នក​​កាន់​តែ​​មាន​​ភាព​​ល្អ​ប្រសើរ​ទៀត​ផង។

មាន់អាំង

នេះគឺ​ជាអាហារ​មួយ​ប្រភេទ​សម្បូរ​ទៅដោយ​ជាតិ​អាស៊ីត​អាមីណូ tryptophan ដែល​ជួយ​ជំរុញ​ឱ្យដំណើរ​ការ​រាង​កាយ​របស់​អ្នក​ឈប់​សម្រាក នៅ​ពេល​ដែល​អ្នក​កំពុង​តែ​ដេក។ ជាតិ​អាស៊ីត​អាមីណូ tryptophan មាន​សមត្ថភាព​ធ្វើ​ឱ្យ​ប្រព័ន្ធ​សរសៃ​ប្រាសាទ និង​ខួរ​ក្បាល​របស់​អ្នក​ទទួល​បាន​នូវ​ការ​សម្រាក ដែល​ហេតុ​ធ្វើ​ឱ្យ​អ្នក​គេងបាន​​ស្កប់​ស្កល់។

ចេក

ផ្លែ​ឈើ​ធម្មជាតិ​មួយ​ប្រភេទនេះ មាន​ផ្ទុក​សារធាតុ melatonin និង tryptophan ដែល​អាច​ជួយ​ឱ្យអ្នក​ធ្លាក់​ក្នុង​ដំណេក​បាន​យ៉ាង​ងាយ។ សារ​ធាតុ melatonin គឺ​ជា​អ័រ​ម៉ូន​ដែល​មាន​ទំនាក់ទំ​នង​ដល់​ខួរ​ក្បាល នៅ​ពេល​ដែល​រាង​កាយ​របស់​អ្នក​កំពុង​តែ​សម្រាក។ លើស​ពីនេះទៅ​ទៀត​ ផ្លែចេក​អាច​ជួយ​បន្ធូរ​បន្ថយ​ភាពតាន​តឹង ដែល​មាន​នៅ​ក្នុង​អារម្មណ៍​របស់​អ្នក​ថែម​ទៀត។

ទឹកដោះគោ

ទឹកដោះគោ​ជាប្រភព​ដ៏សម្បូរ​បែប ដែល​ជួយ​ឱ្យរាង​កាយ​មាន​សុខភាព​ល្អ។ ម្យ៉ាង​វិញ​ទៀត ​ការ​ញ៉ាំមាន់​អាំង និង​ទឹក​ដោះ​គោ​លាយ​បញ្ចូល​គ្នា​ អាច​ជួយ​ឱ្យ​អ្នក​បញ្ចេញ​ឧស្ម័ន​ពុល​បាន​ ល្អ និង​គេងលក់​បាន​ស្រួល។

អង្ករធម្មជាតិ

អង្ករ​ធម្មជាតិ​ពោរពេញ​ទៅដោយ​ជាតិ​សរសៃ ដែល​អាច​ធ្វើ​ឱ្យអ្នក​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន​មុន​ពេល​ចូល​គេង។ ការ​បរិភោគ​អង្ករ​ធម្មជាតិ រួម​ជា​មួយ​នឹង​ទឹក​ដោះគោ​ ដែល​ជា​អាហារ​រូបត្ថម្ភ អាច​ជួយ​ធ្វើ​ឱ្យ​អ្នក​លង់​លក់​ក្នុង​ដំណេក​បាន​យ៉ាង​ល្អ។

ថ្នាំដែលជួយឱ្យគេងលក់

ប្រសិនបើ​នៅតែ​បរាជ័យ អ្នក​អាច​យកថ្នាំ mineral ដែល​អាច​ជួយ​បន្ធូរ​បន្ថយ​ឱ្យ​អ្នក​ដេក​បាន​លក់ ដោយ​គ្មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​កំណេក​ឡើយ៕

No comments:

Post a Comment

Back To Top