loading...
loading...

Wednesday, June 28, 2017

ការក្តាប់ដៃ អាច​ប្រាប់​ពី​ចរិក​លក្ខណៈ​របស់អ្នក!


មាន​វិធី​ច្រើន​ណាស់​ត្រូវ​បាន​គេរក​ឃើញ ​ដើម្បី​សម្លឹង​មើល​ចរិក​លក្ខណៈ​មនុស្ស ​និង​កំណត់​ពី​អត្ត​សញ្ញាណ​របស់​មនុស្ស​ម្នាក់ៗ។
មនុស្ស​គ្រប់គ្នា​បាន​ព្យាយាម​ស្គាល់​ពីខ្លួន​ឯង​តាម​រយៈ​ការ​មើល​សួត ​ថ្ងាស ​និងអ្វីៗ​ជាច្រើន​ផ្សេង​ទៀត​ដែល​អាច​បង្ហាញ​ពីចរិក​លក្ខណៈ​របស់​ពួកគេ។
អ្នកធ្លាប់​បាន​ដឹងរួច​មក​ហើយ​ពីការ​មើល​ភ្នែក​ ទម្រង់​ត្រចៀក​ ស្នាម​មេដៃ​អាច​ប្រាប់ពី​ចរិក​លក្ខណៈ​របស់​អ្នក​បាន។ ​តែពេល​នេះ ​អ្នក​នឹង​បាន​ដឹងថា ​ការ​ក្តាប់ដៃ​របស់​អ្នក​អាច​​បក​ស្រាយ​អ្វីខ្លះ​ពីចរិក​លក្ខណៈ​របស់​អ្នក៖
ប្រសិនបើអ្នកក្តាប់ដៃបែបនេះ

អ្នក​ជា​មនុស្ស​មាន​សន្តាន​ចិត្តល្អ ​មិន​អាត្មា​និយម។ ​ប៉ុន្តែ​អ្នក​តែងតែ​ត្រូវគេ​បោក​ប្រាស់​ដោយ​សារ​តែភាព​ចិត្តល្អ​របស់​អ្នក។ ​អ្នក​តែងតែ​ចាប់​អារម្មណ៍​នឹងការ​រៀនអ្វី​ដែល​ថ្មីៗ ​និងការ​ស្រាវ​ជ្រាវ។
ហើយប្រសិនបើអ្នកក្តាប់ដៃបែបនេះវិញ

អ្នកជា​មនុស្ស​មាន​គំនិត​ច្នៃ​ប្រឌិត។ ​អ្នកជា​ប្រភេទ​មនុស្ស​ដែល​អាច​ទាក់​ទាញ​ចិត្ត​មនុស្ស​ដទៃ​បាន​យ៉ាង​ងាយ​ស្រួល។ ​អ្នក​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ខ្ពស់ ​ហើយ​អ្នកក៏​ជាមេ​ដឹកនាំ​ល្អ​ផងដែរ។ ​ប៉ុន្តែ​ជួន​កាល ​ភាព​ភ័យ​ខ្លាច​នឹងការ​បាត់​បង់​របស់វា​ បានធ្វើ​ឲ្យអ្នក​បញ្ឈប់​លើការ​សម្រេច​ចិត្ត។
ប្រសិនបើអ្នកក្តាប់ដៃរបៀបនេះ

អ្នកជា​មនុស្ស​គួរឲ្យ​ទាក់​ទាញ ​ហើយ​ឆ្លាត។ ​អ្នក​មាន​ទស្សនៈ​ខ្ពស់ ​និង​ធ្វើអ្វីៗ​គ្រប់​យ៉ាង​ទៅបាន​ដោយ​គ្មានអ្វី​អាច​មក​រំខាន​ដល់​ចិត្ត​របស់​អ្នក​បាន​ឡើយ។ ​ពេលខ្លះ ​អ្នក​ងាយ​នឹង​ចាប់​ផ្តើម​ធ្វើអ្វីៗ ​ហើយ​ក៏ទទួល​បាន​ភាព​ខូច​ចិត្តពី​ពួកវា​ដែរ៕

No comments:

Post a Comment

Back To Top