loading...
loading...

Wednesday, June 28, 2017

ការមើល​ទម្រង់​ច្រមុះ ​អាច​ដឹង​ពីចរិក​លក្ខណៈ​របស់អ្នក!


ច្រមុះ​ជាផ្នែក​មួយ​ដែល​លេចធ្លោ ​និងលយ​ចេញ​ខ្លាំង​ជាង​គេបំផុត​នៅលើ​ផ្ទៃមុខ ​និងគួរ​ឲ្យកត់​សម្គាល់​ខ្លាំង។ ​ទម្រង់​ច្រមុះ​ក៏អាច​បង្ហាញពី​និស្ស័យ​របស់​មនុស្ស​យើង​បានដែរ។ ​តើអ្នក​ជឿទេថា ​គ្រាន់​តែសម្លឹង​មើល​ច្រមុះ​របស់អ្នក​ណាម្នាក់ ​អ្នកអាច​មើលដឹង​ពីចរិក​លក្ខណៈ​របស់គេ? ​ហើយអ្នក​ក៏គួរដឹង​ពីប្រភេទ​ច្រមុះ​របស់អ្នក ​និងចរិក​លក្ខណៈ​របស់អ្នក​ផងដែរ។

១. ច្រមុះធំ
មនុស្ស​មាន​ច្រមុះ​ប្រភេទនេះ ​ច្រើន​ជា​មនុស្ស​មាន​អំណាច, ​ថាមពល, ​ភាពជា​អ្នក​ដឹកនាំ, ​អត្មា​និយម​ និង​ចូល​ចិត្ត​ធ្វើ​ការងារ​ឯករាជ្យ។ ​មនុស្ស​មាន​ច្រមុះ​ប្រភេទ​នេះ​ មិន​អាច​ទទួល​យក​បទបញ្ជា ​និងការចូល​ចិត្តថៅកែ​របស់​ខ្លួនឯង​ឡើយ។ ​ពួកគេ​ចូលចិត្ត​ធ្វើការងារ​ធំៗ ​និងមិន​ចាប់​អារម្មណ៍​លើកិច្ចការ​តូចតាច​ឡើយ។

 ២. ច្រមុះតូច
ពួកគេ​ជាមនុស្ស​សកម្ម​នឹង​ការងារ​ជាក្រុម ​ពួកគេ​ប្រើ​គំនិត​ច្នៃប្រឌិត ​និងការ​ស្រមើ​ស្រមៃ។​ ពួកគេ​ជាមនុស្ស​ឆេវឆាវ ​ហើយ​ពេលខ្លះ​ឆាប់​មួម៉ៅ។ ​ពួកគេ​ស្រឡាញ់​ពេញ​ចិត្តនូវ​អ្វីដែល​ពួកគេ​បាន​ធ្វើ​ ជាមួយ​នឹងការ​ខិតខំ​ប្រឹងប្រឹង ​ហើយ​គ្មាន​ការងារ​ណា​ដែលថា​ពួកគេ​ដោះស្រាយ​បាន​នោះទេ ​មិនថា​ការងារ​ផ្ទាល់​ខ្លួន ​និង​ការងារ​ជា​ប្រព័ន្ធ។

៣.  ច្រមុះវែង
អ្នក​មាន​ច្រមុះ​វែង ​ជា​មនុស្ស​មាន​ជំនាញ​ខាង​ធ្វើមុខ​ជំនួញ, ​មាន​មហិច្ចតា, ​សភាវៈ​គតិល្អ ​ហើយ​ជា​មនុស្ស​ឯកភាព​នឹងការ​ដឹកនាំ​របស់​អ្នក។ ​បញ្ហាធំ​បំផុត​របស់​អ្នក​តែងតែ​កើត​ចេញ​ពីភាព​រឹងរូស​ខ្លាំង​ពេក​របស់អ្នក។

៤. ច្រមុះជនជាតិនូបៀ
អ្នក​មាន​ច្រមុះ​ជនជាតិ​នូបៀ​តែងតែ​ស្វែង​រកវិធី​ថ្មីៗ​ដើម្បី​ដោះ​ស្រាយ​បញ្ហា, ​ពួកគេ​ជា​មនុស្ស​ចង់ដឹង​ចង់លឺ ​និងចិត្ត​ទូលាយ។ ​ពួកគេ​ជា​មនុស្ស​មាន​ភាព​ទាក់ទាញ, ​ក្នុងការ​បង្ហាញពី​អារម្មណ៍​ផ្ទាល់ខ្លួន។

៥. ច្រមុះខើច
ពួកគេ​ជាមនុស្ស​សុទិដ្ឋិ​និយម, ​ចិត្តល្អ ​និងមាន​ចរិកល្អ។ ​ហើយ​ពួកគេ​ជាមនុស្ស​មានក្តី​ស្រឡាញ់, ​ចេះជួយ ​និងមាន​ទំនួល​ខុស​ត្រូវខ្ពស់៕

៦. ច្រមុះជនជាតិរ៉ូម៉ាំង
គេនិយាយថា ​មនុស្ស​នេះ​ក្បាលរឹង ​និងមាន​មហិច្ចតា​ពីកំណើត។ ​ពួកគេ​ជាអ្នក​ដឹកនាំ​អស្ចារ្យ ​និងមាន​ចរិក​លក្ខណៈ​ល្អម្នាក់។ ​ពួកគេ​ជា​មនុស្ស​អត់ធ្មត់ ​និងជា​មនុស្ស​មាន​របៀប​រៀបរយ​យ៉ាង​ត្រឹមត្រូវ។


៧. ច្រមុះទឹករលក
ពួកគេ​ជាមនុស្ស​ងាយ​នឹងស្គាល់​មុខ ​ព្រោះមាន​ដុំពកធំ​មួយនៅ​ចុងច្រមុះ។ ​ពួកគេ​ជាមនុស្ស​ចូល​ចិត្ត​ភាព​សប្បាយ​រីករាយ​ពីកំណើត។


No comments:

Post a Comment

Back To Top