ប្តីប្រពន្ធដែលសម្រេចយកការរួមភេទជាកិច្ចការទី១នៃការចាប់ផ្តើមថ្ងៃថ្មី មិនត្រឹមតែមានអារម្មណ៍ជ្រះថ្លា សប្បាយរីករាយពេញមួយថ្ងៃនោះទេ ប៉ុន្តែថែមទាំងជួយធ្វើឱ្យប្រព័ន្ធការពាររាងកាយខ្លាំងមាំមួនទៀតផង ។យោងតាមការសិក្សាមួយបានបង្ហាញថា បណ្តាមនុស្សពេញវ័យដែលចាប់ផ្តើមថ្ងៃថ្មីរបស់ខ្លួនតាមមធ្យោបាយដូចខាងលើនេះគឺមានសុភមង្គលនិងមានសុខភាពជាងអ្នកដែលផឹកតែត្រឹម១ពែងនិងនំប៉័ង១ដុំ រួចបើកទ្វារផ្ទះចេញទៅធ្វើការ ។ វាមិនត្រឹមតែធ្វើឱ្យពួកគេប្រឈមតិចតួចទៅនឹងជំងឺផ្តាសាយព្រមទាំងគ្រុនក្តៅប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យស្បែក សក់និងក្រចកមើលទៅស្រស់ស្អាតទៀតផង ។
យ៉ាងណាក៏ដោយយោបល់ដែលលើកឡើងខាងលើហាក់ទំនងជាមិនអាចទៅរួចទាល់តែសោះសម្រាប់មនុស្សភាគច្រើនបំផុត ពិសេសអ្នកដែលមានជីវិតជាប់រវល់ស្ទើរដកដៃមិនរួចក្នុងខណៈដែលនាឡិកាបានចាប់រោទិ៍បញ្ជាក់ពីថ្ងៃថ្មីបានចាប់ផ្តើម ។ ប៉ុន្តែយោងតាមការស្រាវជ្រាវជាច្រើនបានបង្ហាញជាភស្តុតាងថា សិចក្នុងពេលព្រឹក ពិតជាផ្តល់ផលប្រយោជន៍ដល់សុខភាព ។
នេះជាហេតុផល៥ចំណុចដែលបញ្ជាក់ពីអត្ថប្រយោជន៍សុខភាពបានមកពីការរួមភេទពេលព្រឹក ៖
១-សិចមានឥទ្ធិពលដោយស្ងប់ស្ងាត់ទៅលើញ្ញាណទាំងឡាយ ហើយហេតុនេះ វាធ្វើឱ្យអ្នកធូរអារម្មណ៍មួយកម្រិតធំ ។
២-ចំណងស្នេហ៍ដែលកើតឡើងរវាងអ្នកនិងដៃគូក្រោយពីសិចរួចស្ថិតស្ថេរពេញមួយថ្ងៃបង្កើតបាននូវស្នាមញញឹមដ៏រឹងមាំមួយ ។
៣-នៅពេលព្រឹក អ្នកមានអារម្មណ៍ស្រស់ថ្លា ហើយបានត្រៀមខ្លួនរួចជាស្រេច ប៉ុន្តែសិចនៅពេលយប់អាចនឹងខកខានដ្បិតអ្នកបានឆ្លងកាត់ការងារហត់នឿយពេញមួយថ្ងៃ ។
៤-ក្រៅពីការពិតដែលថាសិចក្នុងពេលព្រឹកធ្វើឱ្យអ្នកមានអារម្មណ៍ជ្រះថ្លា សប្បាយរីករាយពេញមួយថ្ងៃនោះ ហេតុផលមួយទៀតគឺវាជួយធ្វើឱ្យប្រព័ន្ធការពាររាងកាយខ្លាំងមាំមួន ។
៥-សិចពេលព្រឹក៣ដងក្នុងមួយសប្តាហ៍កាត់បន្ថយអត្រាប្រឈមនឹងជំងឺគាំងបេះដូងឬដាច់សរសៃឈាមខួរក្បាល ៕

No comments:
Post a Comment