ជាធម្មតា អ្នកចូលចិត្តងូតទឹកយូរនៅពេលព្រឹក និងក្រោយពេលអាហារល្ងាចរួច។ តែទោះបីជាយ៉ាងណា ទម្លាប់មួយចំនួនទាំងនេះ នៅពេលងូតទឹកអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។
អាយុកាន់តែច្រើន ក្រពេញខ្លាញ់ក្នុងស្បែករបស់អ្នកកាន់តែចុះខ្សោយ ធ្វើឲ្យស្បែករបស់អ្នកងាយនឹងស្ងួត។ ដូច្នេះអ្នកគួរផ្លាស់ប្តូរទម្លាប់ប្រើសាប៊ូនៅពេលងូតទឹក ដើម្បីកាត់បន្ថយបញ្ហានេះ។ ក្រៅពីនេះ អ្នកក៏គួរតែកែកំហុសឆ្គងទាំង ១០ចំណុចដូចខាងក្រោមនេះ៖
១. មិនបានដុសសម្អាតជើង
ប្រសិនបើអ្នកមិនចង់ឲ្យជើងឆ្លងមេរោគផ្សិត ឬបាក់តេរីទេ អ្នកគួរដុសសម្អាតជើងក្នុងពេលងូតទឹក។ សមាគមការពារសុខភាពជើង នៅសហរដ្ឋអាមេរិចបានណែនាំឲ្យមនុស្សដុសសម្អាតជើងជារៀងរាល់ថ្ងៃ។ ប្រើសាប៊ូក្លិនស្រាល ដើម្បីរក្សាអនាម័យត្រង់ចន្លោះម្រាមជើងរបស់អ្នក។ រក្សាជើង និងម្រាមជើងឲ្យបានស្ងួតជានិច្ច។
២. ស្បៃដុសខ្លួន
អ្នកតែងតែព្យួរអេប៉ុង ឬស្បៃដុសខ្លួននៅកន្លែងណាមួយក្រោយពេលងូតទឹករួច ប៉ុន្តែប្រសិនបើវាមិនទាន់ស្ងួត នៅតែមានជាប់សាប៊ូ វានឹងកើតមានបាក់តេរី។
មិនថាពេលណាអ្នកប្រើស្បៃ ឬអេប៉ុងដុសខ្លួននេះទេ កោសិកាស្បែកងាប់នឹងស្អិតនៅជាប់នឹងអេប៉ុងនោះ។ កោសិកាស្បែកងាប់ទាំងនេះ ជាប្រភពនៃកំណើនបាក់តេរី។
លាងសម្អាត និងច្របាច់អេប៉ុង ឬស្បៃឲ្យស្ងួត ព្យួរត្រង់ជញ្ជាំងបន្ទប់ទឹកដែលមានខ្យល់ចេញចូលគ្រប់គ្រាន់។
៣. ស្បែកស្ងួតខ្លាំង
យោងតាមវេបសាយ TotalBeauty.com បានឲ្យដឹងថា ការប្រើកន្សែងពោះគោដុសសម្អាតស្បែកអាចបណ្តាលឲ្យរលាកស្បែក ស្របពេលដែលប្រើម៉ាស៊ីនផ្លុំអាចធ្វើឲ្យបែកស្រកាស្បែក។ ផ្ទុយទៅវិញ គួរប្រើកន្សែងពោះគោជូតស្បែកថ្នមៗ ចៀសវាងការដុស។
៤. លាងសម្អាតសក់របស់អ្នកជារៀងរាល់ថ្ងៃ
ការប្រើសាប៊ូខ្លាំងពេកពិតជាមិនល្អឡើយ ប៉ុន្តែតើប្រើសាប៊ូប៉ុណ្ណាទើបគិតថាច្រើន?
អ្នកដែលជួបបញ្ហាសក់ស្តើង, ជ្រុះគួរចៀសវាងការប្រើសាប៊ូញឹកញាប់, កុំប្រើច្រើនជាង ២ដង ក្នុង ១សប្តាហ៍ ដើម្បីរក្សាភាពរលោងដល់សក់។ បញ្ហាសក់ស្ងួត ហើយរួញខ្លាំង អ្នកគួរកក់សក់តែ ១ម្តងគត់ក្នុង ១សប្តាហ៍។
៥. កុំទាន់ប្រើអ្វីលាបលើខ្លួនក្រោយពេលងូតទឹករួចហើយភ្លាម
ក្រោយពេលងូតទឹករួច អ្នកប្រហែលជាចង់គេងលើសាឡុងមើលទូរទស្សន៍។ បើមិនដូច្នេះទេ ប្រើក្រែមលាបលើខ្លួនភ្លាម វាអាចប៉ះពាល់ដល់ស្បែករបស់អ្នក។
យោងតាមវេបសាយ Grandparents.com បានបង្ហាញថា អ្នកគួរជូតស្បែកឲ្យស្ងួតដោយប្រើកន្សែងពោះគោ។
៦. កុំងូតទឹកភ្លាមក្រោយពេលហាត់ប្រាណរួច
ក្រោយពេលហាត់ប្រាណរួច អ្នកគិតតែហេតុផលមួយគឺ ត្រូវទៅងូតទឹក ព្រោះរាងកាយមានក្លិនមិនល្អ។
វេជ្ជបណ្ឌិតលោកស្រី Holly L.Phillips បានប្រាប់ដល់សុខភាពស្ត្រីថា "ញើសមិនត្រឹមតែធ្វើឲ្យធុំក្លិនមិនល្អប៉ុណ្ណោះទេ តែញើសដែលជាប់ស្បែកនឹងបណ្តាលឲ្យកើតបាក់តេរី, លទ្ធផលនឹងនាំឲ្យចេញរមាស់ និងកន្ទួលក្រហមលើស្បែក”។
៧. ងូតទឹកយូរពេក
ការងូតទឹកយូរពេកនឹងបណ្តាលឲ្យបាត់បង់ជាតិសំណើមចាំបាច់លើស្បែក, ធ្វើឲ្យស្បែកស្ងួត និងរមាស់។ ងូតទឹកត្រឹមរយៈពេលតែ ៥-១០នាទី ពិតជាគ្រប់គ្រាន់។
៨. ផ្តល់ជាតិសំណើមដល់សក់
មនុស្សជាច្រើនមានទម្លាប់ផ្តល់សំណើមដល់សក់តាំងពីគល់ដល់ចុងសក់ ប៉ុន្តែនេះមិនត្រឹមត្រូវទេ។
យោងតាមវេបសាយ SheScribes.com បានបង្ហាញថា អ្នកគួរតែផ្តល់សំណើមតែចុងសក់ ព្រោះនេះជាតំបន់ត្រូវការជាតិសំណើមច្រើនជាងគេបំផុត។
៩. កុំលាងសម្អាតសក់នឹងទឹកត្រជាក់
អ្នកជំនាញផ្នែកសើស្បែកបានណែនាំថា អ្នកគួរលាងសម្អាតសក់បន្ទាប់ពីងូតទឹកក្តៅរួច និងលាងម្តងទៀតនឹងទឹកត្រជាក់រយៈពេល ៣០វិនាទី។
វាអាចជួយកាត់បន្ថយភាពតានតឹង, ពង្រឹងប្រព័ន្ធភាពស៊ាំ, បង្កើនចំហេះជាតិខ្លាញ់ និងធ្វើឲ្យអ្នកមានអាំរម្មណ៍ស្រស់ស្រាយ។
១០. ប្រើកន្សែងពោះគោឃ្លុំសក់ក្បាល
កុំយកកន្សែងពោះគោមកឃ្លុំសក់ក្បាលបែបនេះ ព្រោះវាអាចដាក់សម្ពាធកាន់តែច្រើនឡើង, នាំឲ្យឈឺក្បាល និងកាន់តែខូចសក់ខ្លាំងឡើង។ ផ្ទុយទៅវិញ ប្រើកន្សែងពោះគោសម្ងួតសក់ឲ្យស្ងួត។ តែចៀសវាងធ្វើវានៅពេលសក់កំពុងតែជ្រុះខ្លាំង៕







No comments:
Post a Comment